ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីន អ្នកស្លាប់ដោយសារកូវីដ-១៩កើនដល់១៦២នាក់ ត្រឹមតែមួយថ្ងៃ

ចែករំលែក៖

បរទេស៖ ប្រភពពីប្រទេសហ្វុីលីពីនបានឱ្យដឹងថា ត្រឹមតែរយះពេលមួយថ្ងៃប៉ុណ្ណោះ មានអ្នកស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩ រហូតដល់ទៅ ១៦២នាក់ ដែលតួលេខនេះ គឺខ្ពស់ជាងគេ ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។ 

    ប្រភពពីអាជ្ញាធរប្រទេសហ្វុីលីពីន បានឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះថា បញ្ហានេះក៏បានព្រមានពីហានិភ័យ ដែលករណីស្លាប់ និងការឆ្លងបន្តកើនឡើង ក្រោយការបន្ធូរបន្ថយ និងការរឹតត្បិត ។ 

     ដោយឡែក អាជ្ញាធរ សុខាភិបាល ហ្វុីលីពីន បានប្រកាសថា  អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ គិតមកដល់ពេលនេះសរុប

ចំនួន១.៥៣៤នាក់ ។ ករណី ឆ្លង សរុបនៅប្រទេស អាស៊ីអាគ្នេយ៍មួយនេះ មានដល់៥៦.២៥៩នាក់ ក្រោយមានករណីឆ្លង ថ្មីចំនួន២ .០៣៧នាក់ទៀត ។ 

     តាមការលើកឡើងរបស់ លោកស្រី Maria Rosario Vergeire រដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វុីលីពីនបានបញ្ជាក់ថា តួលេខឆ្លងកូវីដ-១៩ នឹងអាចបន្តកើនឡើងទៀត ។

   គួររម្លឹកថា កាលពីពេលកន្លងទៅនេះ ប្រមុខរដ្ឋាភិបាលប្រទេសនេះ បានបន្ធូរការរឹតត្បិតដ៏ម៉ឹងម៉ាត់ និងយូរបំផុតមួយ នៅ ទីក្រុង ម៉ានីល ដែលមានប្រជាជន ច្រើន ។ ប៉ុន្តែ លោក ក៏បាន បញ្ជា ឲ្យ បិទទីក្រុង សេប៊ូ មួយរយៈ ពេល ទៀត បន្ទាប់ពី ករណី ឆ្លង ជំងឺ ផ្លូវដង្ហើម កើនឡើង ៕ដោយ៖ស តារា


ចែករំលែក៖