ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលទាំងព្រឹកខណៈមានក្មេងប្រុសម្នាក់ធ្លាក់ចូលលូនៅផ្សារនាគមាស

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះមានការភ្ញាក់ផ្អើលមួយខណៈដែលមានក្មេងប្រុសម្នាក់ជាកូនអ្នកលក់បន្លែផ្លែឈើនៅផ្សារនាគមាស បានធ្លាក់ចូលលូដែលនៅជាប់ការាសឡាន១៦៨ តាមផ្លូវលេខ២៣០ កែងផ្លូវលេខ២៣៩ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

ក្មេងរងគ្រោះត្រូវបានក្រុមអ្នកអូសរទេះ ជួយកាយប្រហោងលូទាញចេញយកមកវិញបាន តែសភាពក្មេងប្រុសរងគ្រោះមិនទាន់ដឹងខ្លួននៅឡើយទេ ដោយពលរដ្ឋនិងអាណាព្យាបាលខិតខំលើករលាក់ឲ្យទឹកចេញពីក្នុងពោះ ។ 

ក្រោយមកក្រុមជួយសង្រ្គោះបានដឹកក្មេងប្រុសរងគ្រោះតាមម៉ូតូទៅកាន់មន្ទីរពេទ្យហើយ ក្រែងអាចជួយសង្គ្រោះអាយុជីវិតបាន ៕ ដោយ៖ស សម


ចែករំលែក៖