កីឡាអន្តរជាតិ៖ តាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca នៅព្រឹកថ្ងៃនេះថា ការប្រកួតប្រជែងដណ្តើមយកស្បែកជើងមាសតំបន់អឺរ៉ុបកំពុងតែក្តៅគគុករវាងកីឡាករ Cristiano Ronaldo, Ciro Immobile និងLewandowski ។
ទោះយ៉ាងណាខ្សែប្រយុទ្ធ Ciro Immobile ដែលកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរដូវកាលនេះធ្វើបានដ៏ល្អជាមួយក្លឹប Lazio ។ រដូវកាលនេះមិនទាន់បញ្ចប់នៅឡើយទេ ដោយនៅសល់លីកកំពូលៗនៅអឺរ៉ុបមួយចំនួនមិនទាន់ចប់រដូវកាលដូចជា លីកកំពូលអុីតាលី, អង់គ្លេស, អេស្ប៉ាញ, អាល្លឺម៉ង់។ ដូច្នេះកីឡាករនៅក្នុងលីកទាំងនេះដូចជា Lionel Messi ជាដើមនឹងខិតខំយកជ័យជម្នះជាមួយនឹងការរកគ្រាប់បាល់បានច្រើនដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ១ ដែលបច្ចុប្បន្នខ្សែប្រយុទ្ធ Robert Lewandowski កំពុងឈរបច្ចុប្បន្ន។
ខាងក្រោមនេះគឺជាកីឡាករឆ្នើមទាំង១០រូបដែលរកគ្រាប់បាល់បានច្រើនជាងគេនៅលីកកំពូលរបស់ខ្លួនក្នុងតំបន់អឺរ៉ុប៖
១-កីឡាករសញ្ជាតិប៉ូឡូញ Robert Lewandowski លេងឲ្យក្លឹប Bayern Munich រកបាន៣៤គ្រាប់ មាន៦៨ពិន្ទុ
២-កីឡាករសញ្ជាតិអុីតាលី Ciro Immobile លេងឲ្យក្លឹប Lazioរកបាន២៩គ្រាប់ មាន៥៨ពិន្ទុ
៣-កីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo លេងឲ្យក្លឹបJuventus រកបាន២៨គ្រាប់ មាន៥៦ពិន្ទុ
៤-កីឡាករសញ្ជាតិអាល្លឺម៉ង់ Timo Werner អតីតលេងឲ្យក្លឹប RB Leipzig និងផ្ទេរមក Chelsea ឆ្នាំនេះ រកបាន២៨គ្រាប់ មាន៥៦ពិន្ទុ
៥-កីឡាករសញ្ជាតិន័រវេស Erling Haaland លេងឲ្យក្លឹប BorussiaDortmund រកបាន២៩គ្រាប់ មាន៥០ពិន្ទុ
៦-កីឡាករសញ្ជាតិអុីស្រាអែល Shon Weissman លេងឲ្យក្លឹបWolfsberger AC រកបាន៣០គ្រាប់ មាន៤៥ពិន្ទុ
៧-កីឡាករសញ្ជាតិអាហ្សង់ទីន Leo Messi លេងឲ្យក្លឹប Barcelonaរកបាន២២គ្រាប់ មាន៤៤ពិន្ទុ
៨-កីឡាករសញ្ជាតិអង់គ្លេស Jamie Vardy លេងឲ្យក្លឹប Leicester City រកបាន២២គ្រាប់ មាន៤៤ពិន្ទុ
៩-កីឡាករសញ្ជាតិបែលហ្ស៊ិក Romelu Lukaku លេងឲ្យក្លឹប Inter Milan រកបាន២០គ្រាប់ មាន៤០ពិន្ទុ
១០-កីឡាករសញ្ជាតិហ្គាបុង Pierre-Emerick Aubameyang លេងឲ្យក្លឹបArsenal រកបាន២០គ្រាប់ មាន៤០ពិន្ទុ ។
គួររំលឹកថា ពានរង្វាន់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបកាលពីឆ្នាំ២០១៩ បានទៅលើកីឡាករ Leo Messi សញ្ជាតិអាហ្សង់ទីន មកពីក្លឹប Barcelona ដែលពានរង្វាន់នេះរូបគាត់ធ្លាប់ឈ្នះ៦ដងមកហើយគឺឈ្នះកាលពីរដូវកាលឆ្នាំ 2009–2010, 2011–2012, 2012–2013, 2016–2017, 2017–2018 និងរដូវកាល 2018–2019 ៕ដោយ៖ភារៈ