ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកក្រោមដើមជ្រៃខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញមកពិនិត្យសពភ្លាមៗកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដាឆ្នាំ ២០២០ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសខាងលើមាន ឈ្មោះគឹម លន់ កុសល អាយុ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិងគ្រូពេទ្យបង្អែកស្រុកជនរងគ្រោះពិតជាស្លាប់ដោយចងកខ្លួនឯងប្រាកដមែន ដោយបានយកកៅអីជ័រឡើងឈរនិងយកខ្សែខ្មៅចងក្រោមដើមជ្រៃខាងក្រោយផ្ទះរបស់ខ្លួនប្រមាណ៥០ម៉ែត្រ គឺមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាកូនគាត់មិនដឹងមានរឿងអ្វីបានជាដាច់ចិត្តធ្វើបែបនេះ ប៉ុន្តែកូននេះគេមានជំងឺនិងផឹកថ្នាំសង្កូវដែរតែនៅមិនធូរស្រាលសោះ។
នៅមុនថ្ងៃកើតហេតុគាត់ជាប់រវល់ចេញទៅក្រៅ លុះត្រឡប់មកវិញស្រាប់តែប្រទះឃើញកូនចងកស្លាប់បាត់ទៅហើយ។
សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឱ្យបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត៕យឹម សុថាន