ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២១និង២០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ សហការជាមួយកម្លាំងគណៈ បញ្ជាការឯកភាពខណ្ខចំការមន កម្លាំងនគរបាលខណ្ឌចំការមន កម្លាំងកងរាជអាវុធខណ្ឌចំការមន និងកម្លាំងសាលាសង្កាត់ផ្សារដើមថ្កូវ ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឧចំការមន រាជធានីភ្នំពេញ
បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ ហាងខារ៉ាអូខេ ចេ ដែលមានទីតាំងស្ថិតនៅអគារលេខ៣០ ផ្លូវលេខ៤៨៨ ក្រុមទី២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃើញថា ទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ ដោយមានភ្ញៀវប្រុសៗចំនួន៦៥នាក់,នារីបម្រើចំនួន២០៩នាក់, បុគ្គលិកចំនួន ៩០នាក់ក្នុងនោះមានស្រី៧០នាក់។
បន្ទាប់មកក្រុមការងារបានណែនាំឱ្យម្ចាស់អាជីវកម្ម ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន និងឱ្យអាជីវកម្មខារ៉ាអូខេ ធ្វើទៅជាភោជនីយដ្ឋានវិញដោយត្រូវមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ ។
នៅក្នុងការចុះត្រួតពិនិត្យ និងណែនាំ នោះបានបញ្ចប់នៅវេលាម៉ោង២១និង៤០នាទីហើយបន្ទាប់មកក្រុមការងារចម្រុះ បានចុះទៅត្រួតពិនិត្យ ហាងខារ៉ាអូខេឡាស៍ ដែលមានទីតាំងផ្ទះលេខ១៧ ផ្លូវលេខ៤៨៨ ក្រុម២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូូវ ឃើញថាទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេដោយមានភ្ញៀវចំនួន៦៤នាក់ប្រុស,នារីបម្រើចំនួន១០០នាក់,បុគ្គលិកចំនួន ៣៥នាក់ក្នុងនោះមានស្រី២០នាក់។
បន្ទាប់មកក្រុមការងារបានណែនាំម្ចាស់អាជីវកម្មឱ្យផ្អាកជាបណ្ដោះអាសន្នហើយ ឱ្យក្លែងកាយអាជីវកម្មខារ៉ាអូខេទៅជាភោជនីយដ្ឋានវិញ ដោយមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ៕ ដោយ៖ស រស្មី