ខេត្តបាត់ដំបង ៖កាលពីថ្ងៃចន្ទ៨រោចខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥៖០០នាទីរសៀលអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងការណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយហៀង ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល សហការជាមួយនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង បានចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មាន៖
១-ឈ្មោះចន សុផាច់(ហៅ គោ) ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិក្រសាំង ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ដកហូតបានវត្ថុតាងរួមមាន១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន៣ថង់(ទម្ងន់៣៩,៥១ក្រាមទាំងសំបក)សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនICE, ២-កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន១ដេីមមានគ្រាប់ចំនួន២គ្រាប់ សំបកគ្រាប់ចំនួន១។
២-ឈ្មោះម៉ូត សុខម៉េង ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន១ថង់(ទម្ងន់១០១,៩១ក្រាមទាំងសំបក) សង្ស័យមានសារធាតុ
ញៀនប្រភេទមេតំហ្វេតាមីន(ICE),
២.កាបូបខ្មៅ១ក្នុងនោះមានប្រាក់ចំនួន១,៤០០.០០០រៀល(មួយលានសែសិបម៉ឺនរៀល), ៣.ខ្សែកប្លាទីនមួយខ្សែ,៤.ទូរស័ព្ទដៃចំនួន១គ្រឿង។សរុបវត្ថុុតាងថ្នាំញៀនដែលរឹបអូសបានពីជនទាំង២នាក់មានចំនួន១៤១.៤២ក្រាមនិងកាំភ្លើងខ្លី១ដើមផង។
ជនស័ង្សយនិងវត្ថុតាងត្រូវនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖ស សម