ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្តោងរុឺម៉កបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសធ្ងន់បាក់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់រងរបួសបាក់ជើងស្តាំ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូក្នុងល្បឿនលឿនហើយមានម៉ូតូសណ្តោងរ៉ឺម៉កបេីកឆ្លងផ្លូវធ្វើឱ្យគេចមិនទាន់ក៏ជ្រុលទៅបុកកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃេីញម៉ូតូសណ្តោងរុឺម៉ក ម៉ាកហុងដាវ៉េវ ពណ៌ខៀវ បើកចេញពីផ្លូវបេតុងក្នុងភូមិ ឆ្លងមហាវិថីសហព័ន្ធរុស្ស៊ី ពីជើងទៅត្បូង បំណងបត់ឆ្ពោះទៅកើត ប៉ុន្តែទើបតែឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AG-8211 បើកបរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចគេចមិនទាន់ក៏ជ្រុលទៅបុកពីទទឹងរុឺម៉ក បណ្តាលឲ្យបោកដួលរងរបួសធ្ងន់ បាក់ជើងស្តាំ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តគ្លីនិកឯកជនយកទៅព្យាបាល ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបាននគរបាលជំនាញ វាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕

ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖