ព័ត៌មានទាន់ហេតុការណ៍៖

ចិញ្ចឹមកូនប្រុសមានត្រណម៣ ចិញ្ចឹមកូនស្រីមានត្រណម ៥

ចែករំលែក៖

ពិតណាស់មនុស្សម្នាក់ៗតែងតែស្រឡាញ់និងបីបាច់ថែរក្សាកូននៅពេលដែលកូនបានកើតមកមើលឃើញពន្លឺព្រះអាទិត្យនិងរស់លើភពផែនដីរហូតដល់ខ្លួនពេញរូបពេញរាង។តែនៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឱ្យបានល្អតើយើងត្រូវធ្វើរបៀបណា?

ពេលនេះដើម្បីចង់ដឹងថាចិញ្ចឹមកូនឲ្យមានភាពល្អប្រសើរយ៉ាងណានោះយើងលើកយកត្រណមមួយចំនួននៅក្នុងការបីបាច់ថែរក្សាកូន

+ចំពោះកូនប្រុសមានត្រណម៣គឺ៖

ត្រណមទី១- ចិញ្ចឹមថ្នាក់ថ្នមតម្រូវតាម​ចិត្តជ្រុល កូនប្រុសធំឡើងគឺត្រូវធ្វើ​ជាសសរទ្រូងគ្រួសារ ប្រសិនបើខ្លាចកូននឿយហត់ពេក ហើយថ្នាក់ថ្នមតាមចិត្តកូនជ្រុលពេក នោះពេលគេធំពេញវ័យនឹងជួបបញ្ហាវិបត្តិ មានឧបសគ្គបន្តិចក៏មិនអាចពុះពារបាន​ អ៊ីចឹងគេនឹងពិបាកសម្រេចបាន​កិច្ចការធំណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រណមទី២- តាមម៉ែស្អិតពេក៖ ពេលកូនប្រុសធំត្រូវតែឃ្លាតពីម៉ែបន្តិច ដល់វ័យធំដឹងក្តីល្មម អ្នកជាម្តាយត្រូវតែចេះ​លែងដៃកូនខ្លះ ឃ្លាតឆ្ងាយពីគេបន្តិច ហើយទុកឱកាសឲ្យគេ​នៅមើល និងរៀនតាមឪពុកគេវិញ ដើម្បីរៀនសូត្រ​តាមធ្វើជាបុរសដើមទ្រូង៥ហត្ថ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រណមទី ៣- មានអត្តចរិតមិនល្អ៖ ប្រសិនបើកូនមានចរិត​បែបភ័យខ្លាចគេ គ្មានគោលគំនិតជាខ្លួនឯង ធ្វើរឿងអ្វីក៏​ចេះតែអូសបន្លាយពេលវេលា សម្រេចចិត្តមិនដាច់ស្រេច ហើយងាយបោះបង់ចោល។ កូនបែបនេះ នឹងពិបាកក្លាយជាមនុស្សមានកំណើតណាស់ ហើយទៅថ្ងៃមុខក្នុងជីវិតអាពាហ៍ពិពាហ៍​របស់គេក៏មិនល្អ​ខ្លាំងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

+ចំពោះកូនស្រីមានត្រណម៥៖

 ត្រណមទី១ ចិញ្ចឹមបែបក្រ ៖កូនស្រីត្រូវតែចិញ្ចឹមបែបអ្នកមាន (មាន ក្រ ក្នុងន័យ​នេះមិនមែនសំដៅលើរបស់ទ្រព្យទេ) ប៉ុន្តែវាមានន័យច្រើនទៀតគឺ ចិត្តគំនិតវែងឆ្ងាយ។ កូនស្រីត្រូវតែឲ្យគេចេញស្គាល់សង្គម​ខាងក្រៅឲ្យច្រើន ដើម្បីបង្កើន​ចំណេះដឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រណមទី២ ថ្នមកូនជ្រុលពេក៖ ប្រសិនបើស្រឡាញ់កូនស្រីខ្លាំងពេក នឹងធ្វើឲ្យគេក្លាយជារំអួយ​ជ្រុលតាមតែ​ចិត្តឯង អ្នកដទៃធ្វើអ្វីឲ្យទើសចិត្តបន្តិចក៏ខឹងដូចភ្នំភ្លើងផ្ទុះ។ អត្តចរិតបែបនេះនឹង​ពិបាកចូលសង្គមចុះណាស់ ហើយថ្ងៃក្រោយក្នុងជីវិតអាពាហ៍​ពិពាហ៍ក៏មិនល្អដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រណមទី ៣ មិនឯករាជ្យ៖ កូនស្រីត្រូវរៀនឯករាជ្យ មិនមែនគ្រប់រឿងត្រូវ​តែចាំពឹងផ្អែកលើគេនោះទេ។ បើមិន​ដូច្នេះ​នឹងបាត់បង់តម្លៃខ្លួនឯង។ មិនថារឿងសេដ្ឋកិច្ច ឬស្នេហា គឺត្រូវតែឯករាជ្យម្ចាស់ការ​បានដោយ​ខ្លួនឯង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រណមទី៤ ខ្ជិលខ្លាំងពេក៖ មិនចេះរៀបចំបន្ទប់ដេក ខោអាវក៏ខ្ជិលបោក ខ្ជិលទាំងការរៀនសូត្រទៀត។ល។ មនុស្សខ្ជិលពេក គឺមានគុណវិបត្តិធ្ងន់ធ្ងរណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រណមទី៥ ឆោតល្ងង់ពេក៖ មានឪពុកម្តាយជាច្រើន តែងតែបង្រៀនកូនស្រីឲ្យមើលឃើញតែពិភពលោក​ស្រស់ស្អាត​ប៉ុណ្ណោះ ធ្វើឲ្យពេលគាត់ធំឡើង ងាយនឹងជឿសម្តីគេ មនុស្សដែលឆោតពេក គឺងាយនឹងខាតបង់​ធំណាស់៕

ដោយ៖ស សម


ចែករំលែក៖