ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គឹម សន្តិភាព អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយក្រុមជំនួយការផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការ និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយក្រុមជំនួយការផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល ។ 

សូមបញ្ជាក់ថា ៖ នឡវិមាន៧មករា នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការ និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយក្រុមជំនួយការផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល ដោយមានសមាសភាពចូលរួមពីលោក លោកស្រី ជាអនុប្រធាន-សមាជិកផ្នែក ព្រមទាំងក្រុមជំនួយការជាច្រើនរយនាក់ផងដែរ។ 

ក្រោយពីកិច្ចប្រជុំបានពិភាក្សា វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ព្រមទាំងលើកទិសដៅបន្តរួចមក ជាចុងក្រោយ ឯកឧត្តមបណ្ឌិតប្រធានផ្នែកក្រៅប្រទេស បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមជំនួយការផ្នែកក្រៅប្រទេសទាំងអស់ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដែលគណបក្សប្រគល់ជូននាពេលកន្លងមក ក្រោយការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងក្រុមជំនួយការផ្នែកក្រៅប្រទេសទាំងអស់ សូមបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តតួនាទីភារកិច្ចជាបន្តទៀត ដើម្បីដណ្តើមយកភាពជោគជ័យជាបន្តបន្ទាប់ទៀតជូនគណបក្ស ក្នុងនាមជាសេនាធិការរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ៕

ដោយ ៖ សិលា


ចែករំលែក៖