ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានចេញលិខិតសុំទោស ក្រោយមន្ទីរបរិស្ថាន​ធ្វើការថ្កោលទោសបន្ទាប់ពីខ្លួនថតរូបអាក្រាតនៅតំបន់ឧទ្យានជាតិវីរៈជ័យ

ចែករំលែក៖

ខេត្តរតនគិរី៖ បើយោងតាមការបញ្ជាក់ពីមន្ទីរបរិស្ថាន ខេត្តរតនគិរី បានឲ្យដឹងថា មន្ទីរបរិស្ថានបានចេញលិខិតថ្កោលទោសទៅលើបុរសម្នាក់ ដែលបានបង្ហោះរូបអាក្រាតពុំគប្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឯតំបន់ឧទ្យានជាតិវីរៈជ័យ។

ក្រោយពីមានការថ្កោលទោសពីសំណាក់មន្ទីរបរិស្ថានរួចមក នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ម្ចាស់ផេកដែលមានឈ្មោះ ប៊ុត ប៊ុនថា បានធ្វើលិខិតស្នើសុំទោសជាផ្លូវការផ្ញើមកមន្ទីរបរិស្ថានឱ្យលើកលែងទោសកំហុស និងសន្យាថាមិនឱ្យមានករណីនេះកើតឡើងជាលើកទីពីរឡើយ ដោយរូបលោកគ្មានចេតនា និងធ្វើឲ្យប៉ះពាល់ជាយថាហេតុណាមួយដល់ ឧទ្យានជាតិវីរៈជ័យ ដែលជាតំបន់បេតិកភណ្ឌអាស៊ាន បេតិកភណ្ឌជាតិ និងជាទីតាំងគោរពបូជារបស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីឡើយ៕ដោយ៖ស សម


ចែករំលែក៖