ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករនៅតែបន្តលក់ដូរលើផ្លូវសាធារណៈជុំវិញផ្សាវាលយន្តមិនស្ដាប់តាមការណែនាំរបស់រដ្ឋបាលក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ប្រជាពលរដ្ឋដែលធ្វើដំណើរមកផ្សារវាលយន្ត ខេត្តស្វាយរៀង ដើម្បីទិញម្ហូបអាហារមានការរអ៊ូរទាំចំពោះក្រុមអាជីវករ មួយចំនួនដែលយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរគ្មានសណ្ដាប់ធ្នាប់ នាំឲ្យកកស្ទះចរាចរណ៍នៅចំណុចផ្លូវខាងលិចផ្សារខណះរដ្ឋបាលក្រុងធ្លាប់ប្រើធម៌ក្ដៅយ៉ាងណាក៏ដោយ។

ពាក់ពន្ធ័ករណីខាងលើនេះលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានឱ្យដឹងថា ចំពោះការរៀបចំសណ្តាប់ធ្នាប់នៅផ្សារវាលយន្ត ក្រុងស្វាយរៀង អាជ្ញាធរបានធ្វើជាញឹកញាប់ណាស់មកហើយ ប៉ុន្តែក្រុមអាជីវករមិនសូវសហការជាមួយអាជ្ញាធរសោះ ដូច្នេះក្នុងនាមអាជ្ញាធរនឹងចាប់ផ្តើមប្រើធម៌ក្តៅ ចំពោះអាជីវករទាំងឡាយណានៅតែបំពានយកផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ។

លោក បានបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីប្រជាពលរដ្ឋដែលធ្វើដំណើរមកផ្សារវាលយន្ត ខេត្តស្វាយរៀង ដើម្បីទិញម្ហូបអាហារមានការរអ៊ូរទាំចំពោះក្រុមអាជីវករ មួយចំនួនដែលយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរគ្មានសណ្ដាប់ធ្នាប់ នាំឲ្យកកស្ទះចរាចរណ៍នៅចំណុចផ្លូវខាងលិចផ្សារ។

លោក សរ សុដានី បានបន្តថា រដ្ឋបាលក្រុងស្វាយរៀង ក៏បានអំពាវនាវដល់បងប្អូន អាជីវករទាំងអស់សូមចូលរួមអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលសាលាក្រុង ដើម្បីឱ្យមានរបៀបរៀបរយ និងសោភណ្ឌភាពផ្សារ និងក្រុងស្វាយរៀងទាំងអស់គ្នាផងដែរ។

លោកបានបន្ថែមថាក្នុង ករណីដែលបងប្អូនប្រជាពលរដ្ឋ និងអាជីវករមិនចូលរួមអនុវត្តតាមខ្លឹមសារណែនាំនេះ សមត្ថកិច្ចព្រមទាំងអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការរុះរើ យកសម្ភារៈ និងទំនិញផ្សេងៗចេញពីទីតាំងដែលបានកំណត់ និងមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់អ្វីឡើយ។យឹម សុថាន


ចែករំលែក៖