ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមនឹងបើកជើងហោះហើរអន្តរជាតិចាប់ពីដើមខែសីហា

ចែករំលែក៖

វៀតណាម៖នៅក្នុងរបាយការណ៍ផ្ញើទៅកាន់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងចរាចរណ៍ដឹកជញ្ជូនវៀតណាម​ បានស្នើគម្រោងបើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិឡើងវិញ​រវាងវៀតណាមនឹងបណ្តាប្រទេស​នៅដើមខែសីហានេះ។ នៅក្នុងសំណើជើងហោះហើរអន្តរជាតិនឹងត្រូវធ្វើឡើង​ក្នុង១សប្តាហ៍មួយជើង ចេញនិងចូល​ចាប់ពីខែសីហាឆ្នាំ​២០២០។
នៅក្នុងលិខិតរបស់ក្រសួង​ចរាចរណ៍ដឹកជញ្ជូន​ បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍បរទេស​ដូចជា Cathay Pacific របស់ហុងកុង​, Singapore Airlines របស់ប្រទេសសិង្ហបុរី​…​នឹងហោះហើរចេញចូលវៀតណាមដូចរាល់លើក​។ ជាមួយគ្នានេះវៀតណាម​ក៏បានរក្សាការហោះហើរជាមួយចិន​ជាប្រចាំផងដែរ។
ចាប់ពីខែកក្កដា​​ទៅក្រុមហ៊ុនអាកាសចរណ៍បរទេស​ដូចជា Emirates Airlines, Qatar Airways, China Airlines, Asiana Airlines, Korean Air… បានចាប់ផ្តើមដំណើរការហោះហើរ​មកកាន់វៀតណាមជាធម្មតាវិញ។
ប៉ុន្តែការបើកជើងហោះហើររបរទេសឡើងវិញ​របស់វៀតណាម​ប្រឈមនឹងបញ្ហាជាច្រើន​ ដោយសារតែ ក្រុមហោះហើររាល់ពេលហោះហើរអន្តរជាតិគឺត្រូវតែ​នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ទើបអនុញ្ញាតឲ្យហោះហើរនៅក្នុងស្រុកវិញ៕

ដោយ៖ធី រីណា


ចែករំលែក៖