ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីក្រុមហ៊ុនអាមេរិកធំៗដទៃទៀត នាំគ្នាសម្រុកមកវិនិយោគនៅឥណ្ឌា ក្រុមហ៊ុន​ Google បោះទុន ១០ពាន់លានដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីបង្កើនអាជីវកម្មរបស់ក្រុមហ៊ុន Google នៅក្នុងទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google បានប្រកាសកាលពីថ្ងៃចន្ទសប្ដាហ៍នេះថាក្រុមហ៊ុនស្រាវជ្រាវដ៏ធំមួយនេះ នឹងវិនិយោគទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ ក្នុងសេដ្ឋកិច្ចបច្ចេកវិទ្យារបស់ឥណ្ឌា ក្នុងរយៈពេល ទៅ៧ឆ្នាំខាងមុខ

លោក Pichai បាននិយាយតាមអ៉ីនធឺរណេតប្រកាសពីការវិនិយោគនេះថា« នេះគឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើង ចំពោះអនាគតរបស់ឥណ្ឌានិងសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន »។ហើយចំពោះគម្រោងដែលមានឈ្មោះថាGoogle For India Digitization Fund បានប្តេជ្ញាថា ក្រុមហ៊ុនយក្សមួយនេះនឹងចាប់ដៃគូជាមួយក្រុមហ៊ុនដទៃទៀតនៅក្នុងប្រទេស ក៏ដូចជាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ប្រតិបត្តិការប្រព័ន្ធអេកូឡូស៊ី និងអាជីវកម្មstartup ថ្មីៗ។

លោក Pichai ដែលបានកើតនៅប្រទេសឥណ្ឌា និងបានធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក ដើម្បីចូលរៀននៅសាកលវិទ្យាល័យStanford បាននិយាយថា ការវិនិយោគនឹងផ្តោតលើវិស័យចំនួនបួន ដោយគំនិតផ្តួចផ្តើមនេះនឹងប្រើកម្មវិធីថ្មីរបស់ Google នៅក្នុងបញ្ញាសិប្បនិម្មិត ដើម្បីជម្រុញវិស័យដូចជា៖ សុខភាព ការអប់រំ និងកសិកម្ម។ កម្មវិធីនេះនឹងអនុញ្ញាតឱ្យប្រជាជនឥណ្ឌាប្រើប្រាស់សេវាកម្មឌីជីថលជាភាសាផ្ទាល់ខ្លួនរបស់ពួកគេរួមមាន៖ Hindi Tamil និង Punjabi ការវិនិយោគនេះក៏នឹងផ្តល់អំណាចដល់សហគ្រិន ដើម្បីបង្កើតផលិតផលថ្មីសម្រាប់តម្រូវការក្នុងស្រុករបស់ប្រជាជន ក៏ដូចជាជួយដល់អាជីវកម្មដែលមានស្រាប់ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងធ្វើឌីជីថល។

ការប្រកាសនេះធ្វើឡើងនៅពេលដែលប្រទេសឥណ្ឌាបានក្លាយជា ការផ្តោតអារម្មណ៍ដ៏ធំមួយសម្រាប់ក្រុមហ៊ុនយក្ស Silicon Valley ប្រទេសនេះមានប្រជាជនជាង ពាន់លាននាក់ ហើយប្រហែលជាពាក់កណ្តាលនៃប្រជាជនរបស់ខ្លួន មិនទាន់មានអ៊ីនធឺណេតនៅឡើយទេ។ កាលពីខែមេសា ក្រុមហ៊ុនFacebook បានប្រកាសវិនិយោគទឹកប្រាក់ចំនួន . ពាន់លានដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ Jio Platforms របស់ឥណ្ឌា។បណ្តាញសង្គមសង្ឃឹមថានឹងប្រើប្រាស់សេវាកម្មផ្ញើសារ WhatsApp របស់ខ្លួនដែលមានអ្នកប្រើប្រាស់ជាង ៤០០ លាននាក់នៅក្នុងប្រទេសឥណ្ឌាដើម្បីឱ្យប្រជាជនបង់ប្រាក់តាមឌីជីថលនៅក្នុងហាងដែលគ្រប់គ្រងដោយ Jio

សម្រាប់ Google និង Facebook ការវិនិយោគនៅក្នុងប្រទេសឥណ្ឌាគឺមានសារៈសំខាន់ណាស់នៅពេលពួកគេព្យាយាមរកកន្លែងឈរជើងនៅក្នុងទីផ្សារដែលកំពុងរីកចម្រើននៅលើពិភពលោក។ ការជួយមនុស្សឱ្យទទួលបានអ៊ីនធឺណិតគឺ ល្អសម្រាប់អាជីវកម្មរបស់ Google ខណៈអ្នកប្រើប្រាស់អ៉ីនធឺណេតកាន់តែច្រើន កាន់តែងាយស្រួលសម្រាប់ Google ក្នុងការបញ្ចុះបញ្ចូលឱ្យអ្នកទាំងនោះ ប្រើប្រាស់សេវាកម្មរបស់ខ្លួនដូចជា៖ការស្វែងរកទីតាំង (search, maps) និង Youtube

គួរបញ្ជាក់ថា Google បានប្រឹងប្រែងក្នុងការកំណត់គោលដៅអ្នកប្រើប្រាស់នៅឥណ្ឌា ដោយនៅឆ្នាំ ២០១៤ ក្រុមហ៊ុនបានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុនផលិត smartphones នៅក្នុងប្រទេសឥណ្ឌា និងទីផ្សារកំពុងរីកចម្រើនដទៃទៀត ដើម្បីជួយសម្រួលដល់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័ត Android របស់ខ្លួនឱ្យក្លាយជា Lower-end Hardware

ប៉ុន្តែទោះជាយ៉ាងណា Google បានវិវត្តកម្មវិធីនៅ ឆ្នាំក្រោយ ដើម្បីផ្តោតលើការធ្វើបច្ចុប្បន្នភាពដោយសុវត្ថិភាព និងរួមបញ្ចូលទាំងsmartphones ថ្នាក់កណ្តាល និងខ្ពស់។ ក្រុមហ៊ុនក៏បានបង្កើតកំណែកម្មវិធី រួមទាំងគេហទំព័រ YouTube និង Google Maps ដែលប្រើប្រាស់ទិន្នន័យតិចសម្រាប់អ្នកប្រើអ៉ីនធឺរណេតដែលមានដែនកំណត់៕ដោយ៖ស តារា


ចែករំលែក៖