ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្យានកម្សាន្តដ៏ធំរបស់ជប៉ុន បើកទ្វារឲ្យមហាជនចូលជិះទោងលេងវិញ តែហាមមិនឲ្យស្រែកខ្លាំងៗ ព្រោះខ្លាចជំងឺឆ្លងកូវីដ-១៩

ចែករំលែក៖

អន្តរជាតិ៖ ឧទ្យានកម្សាន្តដ៏ធំរបស់ជប៉ុនមួយឈ្មោះ Fuji-Q Highland ដែលមានទីតាងស្ថិតនៅជើងភ្នំហ្វូជី ជិតទីក្រុងតូក្យូ បានបើកទ្វារអនុញ្ញាតឲ្យមហាជនចូលលេងកម្សាន្ត ប៉ុន្តែអ្វីដែលមិនងាយស្រួលនោះ គឺត្រង់ថាពេលអ្នកដែលឲ្យឡើងជិះទោងRoller coaster ហើយមិនឲ្យស្រែកខ្លាំងៗនោះ! ដោយសារតែមានការបិទទ្វារទប់ស្កាត់ការឆ្លងជំងឺ COVID-19

បច្ចុប្បន្ននេះឧទ្យានបានបើកទ្វារវិញ ហើយខាងឧទ្យានក៏បានសំណូមពរឱ្យអ្នកមកកម្សាន្តកុំឱ្យស្រែកខ្លាំងៗ ហើយខាងឧទ្យានក៏បានបង្កើតកម្មវិធីChallenge មួយឈ្មោះថា #KeepASeriousFace ដែលតម្រូវឱ្យអ្នកកម្សាន្តមានមុខស្មើ មិនស្រែកឡូឡានៅពេលជិះ Roller coaster ហើយនៅពេលដែលមានអ្នកឈ្នះ ពួកគេនឹងអាចកម្សាន្ត FREE ក្នុងឧទ្យានពេញមួយថ្ងៃ។

សូមជម្រាបថា កម្មវិធីនេះនឹងមានរហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ហើយការពិតទៅវាគ្មានច្បាប់រឹតត្បឹតចំពោះការស្រែកនោះទេហើយក៏មានការពាក់ម៉ាស់ត្រឹមត្រូវផងដែរ ប៉ុន្តែកម្មវិធីកម្សាន្តនេះគឺក្នុងបំណងផ្សព្វផ្សាយការទប់ស្កាត់មិនឱ្យមានតំណក់តូចៗហោះចេញពីមាត់នៅពេលស្រែកនៅពេលដែលយើងជិះ Roller coaster ក្នុងល្បឿន ៨០ម៉ាយ/ម៉ោង

គួរបញ្ជាក់ថា វាច្បាស់ណាស់ថាយើងទប់ស្រែកមិនបាននោះទេ ប៉ុន្តែប្រសិនបើអ្នកទប់បាន អ្នកនឹងបានកម្សាន្តនៅទីនោះ FREE ពេញមួយថ្ងៃ។នៅក្នុងការផ្សព្វផ្សាយនេះផងដែរ ខាងឧទ្យានក៏បានបញ្ចេញវីដេអូ១ ដែលប្រាប់ពីរបៀបមិនស្រែកពេលជិះ Roller coaster ៕ដោយ៖ស តារា


ចែករំលែក៖