ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២០ វេលាម៉ោង១៤និង៣០នាទីរសៀល នៅចំណុចតារាងបាល់ស្ថិតក្នុងភូមិកំពង់ស្តី​ ឃុំកំពង់រាប ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ​ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ក្នុងនោះមាន៖

១-ឈ្មោះ បៀន​ ប៉ូ ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិទន្លេបិទ ឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។ 

២-ឈ្មោះ​ លឹម​ ស៊ុនហេង​ ភេទប្រុស​ សញ្ជាតិ​ខ្មែរ​   អាយុ​២០ឆ្នាំ នៅភូមិកំពង់ស្តី​ ឃុំកំពង់រាប​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម។ 

៣-ឈ្មោះ​ រឿន​ វុទ្ធី​ ភេទប្រុស​ សញ្ជាតិ​ខ្មែរ​ អាយុ​៣០ឆ្នាំ នៅភូមិកំពង់ស្តី​ ឃុំកំពង់រាប​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​។ 

៤-ឈ្មោះ​ រឿន​ ចាន់ថន​ ភេទស្រី​ សញ្ជាតិ​ខ្មែរ​ អាយុ​៣១ឆ្នាំ នៅភូមិខ្ពប​ ឃុំមហាខ្ញូង​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​។ 

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារជាវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន២២កញ្ចប់តូច, ទូរស័ព្ទដៃ​ចំនួន​៣គ្រឿង​ ។ 

    បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាង កម្លាំងជំនាញបាននាំយកមកការិយាល័យដើម្បីធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ស សម


ចែករំលែក៖