ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាប់គោយន្តកន្ត្រៃពេលបើកចុះផ្លូវចំណោតភ្នំរបួសមនុស្ស៩នាក់រដូករណែល

ចែករំលែក៖

​ខេត្តបាត់ដំបង ៖ មានករណីក្រឡាប់គោយន្តកន្រ្តៃមួយគ្រឿងបណ្តាលឲ្យ មនុស្ស​ចំនួន​០៩​នាក់ បាន​រងរបួស​ធ្ងន់​-​ស្រាល យ៉ាងរដករណែលត្រូវបានអាជ្ញាធរមូលដ្ឋានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ 

ករណីនេះកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០ក្នុងភូមិទួលខ្ពស់ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​នគរមូលដ្ឋានបានឲ្យដឹងថាក្រោយមានឧប្បត្តិហេតុនេះកើតឡើងសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ ដឹកជញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​។ចំពោះមូលហេតុនៃការក្រឡាប់គោយន្តកន្រ្តៃនេះម្ចាស់គោយន្តប្រាប់ថាបណ្តាលមកពីដាច់ហ្វ្រ័ងពេលបើកចុះចំណោតភ្នំហើយមានមនុស្សជិះលើគោយន្ត៩នាក់ទើបបណ្តាលឲ្យរេចង្កូតក្រឡាប់តែម្តង៕

ដោយ÷ប្រាថ្នា


ចែករំលែក៖