ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត អញ្ជើញចូលរួមពិធីបុណ្យសពមន្រ្តីនគរបាលប៉ុស្តិ៍បឹងកេងកង២ ដែលបានទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នៅយប់ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមពិធីបុណ្យសពលោកអនុសេនីយ៍ឯក សំ ពន្លក មន្រ្តីនគរបាលប៉ុស្តិ៍បឹងកេងកង២ដែលបានទទួលមរណភាពដោយរោគាពាធនៅអាយុ ៤៩ឆ្នាំ

ក្នុងឱកាសនោះដែរលោក ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមសោកស្តាយចំពោះការបាត់បង់មន្ត្រី និងការចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុក ជាទីស្រឡាញ់របស់ខ្លួន

គួរបញ្ជាក់ថា កន្លងមកនៅពេលមន្ត្រីនគរបាលណាទទួលមរណភាព ,មានជំងឺ ,គ្រោះថ្នាក់ចរាចរណ៍ ឬជួបបញ្ហាផ្សេងៗនោះ លោកឧត្តមសេនីយ៍ឯក ថេត តែងតែចំណាយពេលចុះជាប្រចាំដល់ទីតាំងដោយផ្ទាល់ ដើម្បីផ្ដល់កម្លាំងចិត្តចំពោះមន្រ្តីរបស់ខ្លួនដែលនៅក្រោមឱវាទផងដែរ ជាមួយនោះដែរ លោកស្នងការ ក៏បាននាំយកថវិកាមួយចំនួនដេីម្បីផ្តល់ជូនក្រុមគ្រួសារសព សម្រាប់ជួយសម្រួលក្នុងការចាត់ចែងរៀបចំពិធីបុណ្យសពនេះ ៕ដោយ៖ស តារា


ចែករំលែក៖