ព័ត៌មានទាន់ហេតុការណ៍៖

ត្រួតពិនិត្យតាមរយ: Video Conference, VC ដើម្បីត្រួតពិនិត្យ លើវឌ្ឍនភាពគម្រោង ADB Upland Irrigation and Water Resources Management Sector Project, UIWRMSP

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការធ្វើកំណែទំរង់ផ្ទៃក្នុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងខាងក្រៅ ជាកិច្ចការចាំបាច់បំផុត។
សូមបញ្ជាក់ថា៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ដែលត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ។ បើទោះជាប្រទេសរបស់យើង ប្រទេសក្នុងតំបន់ និងប្រទេសក្នុងពិភពលោកទាំងមូលកំពុងស្ថិតក្រោមការវាយប្រហារឥតឈប់របស់ជំងឺ COVID-19 ក៏ដោយ ក៏ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅបានសហការជាមួយនឹង ធនាគារអភិវឌ្ឍន៍អាសុី ADB ធ្វើការអនុញ្ញាតឲ្យ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងនាយកគម្រោង PMU-ADB and WB MOWRAM ធ្វើការដឹកនាំក្រុមការងារជាច្រើនរូប ប្រធាន អនុប្រធាននាយកដ្ឋានពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងក្រុមទីប្រឹក្សា ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ធ្វើការដឹកនាំបេសកកម្មចុះត្រួតពិនិត្យតាមរយ: Video Conference, VC ដើម្បីត្រួតពិនិត្យ លើវឌ្ឍនភាពគម្រោង ADB Upland Irrigation and Water Resources Management Sector Project, UIWRMSP។

អង្គប្រជុំបេសកកម្មខាងលើបានធ្វើការត្រួតពិនិត្យលើសកម្មភាពរបស់គម្រោងដូចតទៅ ៖

១- សកម្មភាពក្នុងការដ្ឋានអនុគ្រោងប្រព័ន្ធធារាសាស្រ្តអូរក្រញាក់ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ

២- ជម្រុញការជួសជុលស្តារឡើងវិញលើអនុគម្រោងប្រព័ន្ធធារាសាស្រ្តអូរត្រជាក់ចិត្ត ក្នុងស្រុករុក្ខគីរី និងក្នុងស្រុកមោងឬស្សីខេត្តបាត់ដំបង

៣- ជម្រុញសកម្មភាពពង្រាបដីដោយប្រើឧបករណ៍ Lazer ក្នុងតំបន់ការដ្ឋានអនុគម្រោង ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ

៤- ការងារប្តូរកិច្ចការលទ្ធកម្មលើ Rating Curve River Measurements ពីការដាក់ឲ្យដេញថ្លៃជាសារធារណ: មកជាការផ្តល់កិច្ចសន្យាដោយផ្ទាល់ទៅឲ្យនាយកដ្ឋានជលសាស្ដ្រ និងនាយកដ្ឋានឧតុនិយម ជាអ្នកប្រតិបត្តិការដោយផ្ទាល់វិញ

៥- ការងារពង្រឹងសមត្ថភាព សកបទ ក្នុងគ្រប់តំបន់អនុគម្រោងទាំងអស់របស់គម្រោង UIWRMSP

៦- ការបំពាក់ឧបករណ៍សម្រាប់ធ្វើការ វាស់វែងធារទឹកក្នុងតំបន់អនុគម្រោងទាំងអស់នៃគម្រោង UIWRMSP

៧- ការបោះពុម្ភសៀវភៅស្តីពី O&M ដើម្បីធ្វើការផ្សព្វផ្សាយ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖