ព័ត៌មានទាន់ហេតុការណ៍៖

អាកាសយានិកធ្វើការនៅក្នុងប្រទេសប៉ាគីស្ថានមិនមានអ្នកប្រើប្រាស់បណ្ណបើកបរក្លែងក្លាយឡើយ

ចែករំលែក៖

ប៉ាគីស្ថាន៖នាយកដ្ឋានអាកាសចរណ៍ ប៉ាគីស្ថាន(CAA) បានបញ្ជាក់​កាលពីថ្ងៃទី​១៦ខែកក្កដា ថា អាកាសយានិក១៦៦នាក់ដែលកំពុងធ្វើការនៅក្រៅប្រទេសនោះ មិនមានប្រើប្រាស់បណ្ណបើកបរក្លែងក្លាយនោះឡើយ។
កាលពីចុងខែមិថុនាកន្លងមក​(CAA) បានផ្អាកការហោះហើរដល់អាកាសយានិក​២៦២នាក់​ដោយសង្ស័យថាបានប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ។ ហេតុការណ៍ខាងលើកើតឡើងក្រោយពេល​មានករណីគ្រោះថ្នាក់ធ្លាក់យន្តហោះបណ្តាលឲ្យមនុស្ស​៩៧នាក់ស្លាប់​កាលពីខែឧសភា នៅទីក្រុងការ៉ាជី។ ក្នុងពេលនោះអាកាសយានិកមិនគោរពទៅតាមបទបញ្ជាពីទីបញ្ជាការហោះហើរទើបមានគ្រោះថ្នាក់។
តាមអ្នកឯកទេស​អាកាសចរណ៍​បានបញ្ជាក់ថា ប្រសិនបើឃើញថា ម៉ាស៊ីនបានប៉ះជាមួយផ្លូវ​គួរណាស់តែ​អាកាសយានិកត្រូវតែបិទម៉ាស៊ីនហើយមិនត្រូវឲ្យយន្តហោះបន្តជ្រុលនៅលើផ្លូវទេ។ ផ្ទុយទៅវិញអាកាសយានិកបែរជា​បង្កើនល្បឿនឲ្យយន្តហោះហោះហើរជាថ្មីដើម្បីចុះចតជាលើកទីពីរ។
តាមការលើកឡើងរបស់​(CAA) ប៉ាគីស្ថានមានអាកាសយានិកសរុប​៨៦០នាក់ ក្នុងចំណោមនោះ​មានអាកាសយានិក១០៧នាក់​ធ្វើការនៅបរទេស ក្នុងនោះមានប្រទេសវៀតណាមផងដែរ​។ ប៉ុន្តែនៅក្នុងសេចក្តីប្រកាស​នាពេលកន្លងមក​​ (CAA) បានបញ្ជាក់ថា​អាកាសយានិកដែលធ្វើការនៅ១០ប្រទេស​មានអាកាសយានិក​១៧៦នាក់មានបណ្ណបើកបើស្របច្បាប់ ។
ក្នុងចំណោម​១០ប្រទេស​មានអាកាសយានិក​ជនជាតិប៉ាគីស្ថាន​បម្រើការ​ ក្នុងនោះមាន អារ៉ាប់រួម តួកគី ម៉ាឡេស៊ី វៀតណាម បារ៉ែន អេត្យូពី ​ហុងកុង អូម៉ង់ កាតារ និងគុយវែត៕ ធី រីណា


ចែករំលែក៖