ពិភពលោក៖ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោក គិតដល់ថ្ងៃទី១៨ខែកក្កដា មានអ្នកឆ្លងសរុបជាង១៤លាននាក់ ហើយក្នុងរយៈពេល១០០ម៉ោងចុងក្រោយនេះមានអ្នកឆ្លងដល់ទៅ១លាននាក់ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន។
តាមតួលេខរបស់គេហទំព័រWorldometers គិតដល់វេលាម៉ោង៨ ព្រឹកថ្ងៃទី ១៨ខែកក្កដា(ម៉ោងនៅកម្ពុជា)ពិភពលោកមានអ្នកឆ្លងកូវីដ-១៩សរុប ២៤.១៧៥.៩៩៤នាក់ និងស្លាប់ ៥៩៧.៤៤៦នាក់។
អ្នកឆ្លងកូវីដ-១៩ដំបូងគេបង្អស់ នៅក្នុងប្រទេសចិន គឺនៅដើមខែមករាឆ្នាំ២០២០ ហើយ៣ខែក្រោយមកកូវីដ-១៩បានរាលដាលទូទាំងពិភពលោក ដោយមានអ្នកឆ្លងដល់ទៅ១លាននាក់ ហើយមកដល់បច្ចុប្បន្ន មានអ្នកឆ្លងដល់ទៅជាង១៤លាននាក់។
អាមេរិកជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេ លើពិភពលោក ដោយមានអ្នកឆ្លងកូវីដ-១៩ ជា៣,៧លាននាក់។ ក្នុងរយៈពេល២៤ម៉ោងថ្ងៃទី១៧ខែកក្កដា អាមេរិកមានអ្នកឆ្លងដល់ទៅ៧៧ពាន់នាក់។
បន្ទាប់ពីអាមេរិក គឺប្រេស៊ីល មានអ្នកឆ្លងកូវីដ-១៩ ជាង២លាននាក់ ស្លាប់ជាង៧៦ពាន់នាក់។ ចំណែកឥណ្ឌាស្ថិតនៅលំដាប់ទី៣ មានអ្នកឆ្លងជាង១លានានក់ ។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកWHO ក្នុងរយៈពេល២៤ម៉ោងនាថ្ងៃទី១៧ខែកក្កដាមានអ្នកឆ្លងកូវីដ១៩ មានដល់ទៅ២៣៧.៧៤៣នាក់។
តាមតួលេខស្តីពីការឆ្លងកូវីដ-១៩ និងស្លាប់ នៅតាមតំបន់ និងទ្វីបនានាលើពិភពលោក៖
អាមេរិកខាងជើង ៖ មានករណីឆ្លង ៤.៤០២.៧៧៨នាក់និងស្លាប់ ១៩៣.៤៤០ នាក់។
ទ្វីបអាស៊ី៖ មានករណីឆ្លង ៣.២៥៥.៨២១ នាក់ និងស្លាប់ ៧៦.៥០៩ នាក់។
អាមេរិកខាងត្បូង៖ មានករណីឆ្លង ៣.១៧១.៩៤៧នាក់ និងស្លាប់ ១១៥.០១៤ នាក់។
ទ្វីបអឺរ៉ុប៖ មានករណីឆ្លង ២.៦៤៤.៩២៩នាក់និងស្លាប់ ១៩៨.៦១៦នាក់ ។
ទ្វីបអាហ្វ្រិក៖ មានករណីឆ្លង ៦៨៦.៨៨៩ នាក់ និងស្លាប់១៤.៧១៤នាក់ ។
ទ្វីបអូសេអានី៖ មានករណីឆ្លង ១២.៩០៩ នាក់និងស្លាប់១៣៨ នាក់៕
ដោយ៖ធី រីណា