ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ​

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា៖ រហូតដល់ម៉ោង​ ៩និង០០ព្រឹក​ ថ្ងៃទី​ ១៨​ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនសរុបអ្នកជំងឺកូវីដ-១៩​ ១៧១នាក់ដដែល​ និងគ្មានអ្នកជាសះស្បេីយទេនៅថ្ងៃនេះ ,ចំនួនអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៣៨នាក់​ ,ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១៣៣នាក់​ និងគ្មាន​អ្នកបាត់បង់ជីវិតឡើយ ។
សូមបញ្ជាក់ថា៖ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៥០៧៩៦ស្មេីនឹង​ ៣០៦០ ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh
អរគុណ​ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕

ដោយ៖សិលា


ចែករំលែក៖