ភ្នំពេញ៖ ការរលាកបំពង់កគឺជាការឈឺរមាស់ ឬរលាកក្នុងបំពង់ក ហើយវាកាន់តែធ្ងន់ធ្ងរទៅៗនៅពេលលេបទឹកមាត់។ ចំពោះមូលហេតុចម្បងបំផុតរបស់ជំងឺនេះគឺការបង្ករោគដោយវីរុសដូចជា ជំងឺផ្តាសាយជាដើម។ ការឈឺបំពង់កដែលបណ្តាលមកពីវីរុសនឹងជាវិញដោយខ្លួនឯង តាមរយៈការថែទាំសុខភាពដោយខ្លួនឯង។ ចំពោះការរលាកបំពង់កដោយសារបាក់តេរីវិញ ឬ Streptococcal Infection ច្រើនតែត្រូវការព្យាបាលដោយថ្នាំផ្សះ ដើម្បីបង្ការផលវិបាករបស់វា។ ខាងក្រោមនេះយើងនឹងបង្ហាញប្រាប់ពីវិធី មួយចំនួនក្នុងការថែទាំសុខភាពដោយខ្លួនឯង អាចជួយបំបាត់បញ្ហាបានបណ្តោះអាសន្នផងដែរ៖
១.សម្រាក: ត្រូវគេងឲ្យបានច្រើន និងថ្នមសម្លេង។
២.ទទួលទានទឹក: ទទួលទឹកឲ្យបានច្រើន ដើម្បីរក្សាសំណើមនៅបំពង់ក និងបង្ការការខ្សោះជាតិទឹក។ បើទទួលទានទឹកតែក្តៅឧណ្ហៗជាមួយក្រូចឆ្មារ ឬទឹកឃ្មុំ កាន់តែប្រសើរ។
៣.ព្យាយាមទទួលទានអាហារ និងភេសជ្ជៈផ្តល់នូវផាសុខភាព: ទឹកក្តៅឧណ្ហៗ,ទឹកស៊ុបក្តៅៗ,តែគ្មានជាតិកាហ្វេអុីន,ទឹកឃ្មុំក្តៅឧណ្ហៗ សុទ្ធតែអាចជួយបន្ធូរអាការៈឈឺបំពង់កបានទាំងអស់។ សូមជៀសវាងអាហារដែលមានជាតិហឹរ។
៤.ខ្ពុរទឹកអំបិល: ការខ្ពុរទឹកអំបិលអាចជួយបន្ធូរ ឬសម្រួលដល់ការឈឺបំពង់កបាន ខ្ពុរឲ្យបាន ២-៣ដង ក្នុងមួយថ្ងៃ។
៥.ចៀសវាងសារធាតុបង្ករលាក: ចូរធ្វើយ៉ាងណាឲ្យផ្ទះគ្មានផ្សែងបារី និងប្រើផលិតផលលាងសម្អាតណា ដែលមិនអាចបង្កការរលាកបំពង់ក៕សហការី