ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ក ជឿន ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាម្ដាយកុមារីឈ្មោះ ង.ច.ត.ល អាយុ ១០ឆ្នាំ បានប្ដឹងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ពាក់ព័ន្ធនឹងជនសង្ស័យឈ្មោះ ឈិត ករណាពេជ្រ ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ ឈិត អូន អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ ឈឹម ផល្លី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា។
ក្នុងពាក្យបណ្ដឹងកុមារីបានរៀបរាប់ប្រាប់ស្រ្តីជាម្ដាយថា លើកទី១ ឈ្មោះ ឈិត ករណាពេជ្រ បបួលនាងទៅលេងផ្ទះខ្លួន និងចូលក្នុងផ្ទះរំលោភម្តងដោយសន្យាឲ្យនំ ,លើកទី២ ករណាពេជ្រ ហៅនាងមកលេងផ្ទះរបស់ឈ្មោះ នួន ចាន់ណា ហៅតុល ភេទប្រុស អាយុ ៣០ឆ្នាំ បបួលនាងចូលបន្ទប់ទឹកផ្នែកខាងក្រោយផ្ទះរំលោភម្តងសន្យាឲ្យនំ និងលើកទី៣ ករណាពេជ្រ រំលោភម្តងទៀតទៅលេងដល់ផ្ទះនាងដោយសន្យាឲ្យលុយ១០០០រៀល(មួយពាន់រៀល) ។
ករណីរំលោភសេពសន្ថវៈខាងលើ លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បញ្ជាឲ្យអាណាព្យាបាលទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយសមត្ថកិច្ចនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូន ព្រោះករណីនេះជនសង្ស័យ និងជនរងគ្រោះសុទ្ធតែអនីតិជន ៕ ដោយ៖បុឹម ពិន