ភ្នំពេញ៖ លោក ពៅ សុខ ដែលជាទីប្រឹក្សារបស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរនោះ បានចាត់ទុកវណ្ណកម្មថ្មីរបស់ខ្លួនថាជាការ រក្សាទុកនូវ តឹកតាងប្រវត្តិសាស្ត្រសម្រាប់ មនុស្សជាតិទាក់ទង នឹងគំរូនៃមនុស្សធម៌ រួមទាំងការឆ្លើយតបដ៏មានប្រសិទ្ធភាពរបស់ ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងCOVID-19 ។
សូមបញ្ជាក់ថា៖ អ្នកនិពន្ធ ពៅ សុខ បានចេញផ្សាយជាផ្លូវការនូវស្នាដៃសៀវភៅ « សម្តេច ហ៊ុន សែន វីរបុរសសង្ហាដើរ បញ្ច្រាសទិសប្រយុទ្ធ COVID-19» កម្រាស់ជាង២០០ ទំព័រ ដែលបោះពុម្ព ដោយគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ ។
បើអ្នកនិពន្ធ លោក ពៅ សុខ បញ្ជាក់ថា៖ សៀវភៅ « សម្តេច ហ៊ុន សែន វីរបុរស សង្ហាដើរ បញ្ច្រាសទិសប្រយុទ្ធ COVID-19» នេះរៀបរាប់ពីសកម្មភាព នានា របស់សម្តេច ហ៊ុន សែន ក្រោយការផ្ទុះរាលដាលជំងឺ COVID-19 នា ដំណាក់កាលដំបូង ។ ក្នុងនោះពាក្យថា « បុរសសង្ហាដើរបញ្ច្រាសទិស » ត្រូវបាន អះអាងដោយអ្នកសារព័ត៌មានចិនម្នាក់ ដែល បានលើកឡើងនាពេលដែលគាត់ មានឱកាសសាកសួរសម្តេចនាយករ ដ្ឋ មន្ត្រី ហ៊ុន សែន នាសន្និសីទសារព័ត៌មាននៅ វិមានសន្តិភាព ។
អ្នកកាសែតចិនរូបនោះបាន និយាយជា ភាសាខ្មែរ ថាចិនបានហៅប្រមុខរដ្ឋាភិបាល ខ្មែរជាបុរសសង្ហាដើរបញ្ច្រាសទិស ។
គេហទំព័រមួយបានបរិយាយថា៖ តាមកំណត់ត្រារបស់ខ្លួនលោក ពៅ សុខ បាន រំលេចឲ្យឃើញពីជំហររបស់សម្តេច ហ៊ុន សែន ដែលណែនាំពលរដ្ឋ កុំឲ្យមានការ តក់ស្លុតដោយថា « ជំងឺពិតប្រាកដ គឺជំងឺ ភ័យខ្លាច » ។ បន្ថែមពីលើនេះសម្តេច ហ៊ុន សែន ជាមេដឹកនាំដំបូងបំផុត ដែលបានធ្វើ ដំណើរទៅកាន់ក្រុងប៉េកាំង ខណៈ COVID-19 កំពុងរាតត្បាតខ្លាំង ។ នេះជា កាយវិការ « មិត្តដែកថែប » ដូចជា សុភាសិតលើកឡើងថា « ស្រលាញ់គ្នាក្នុង គ្រាក្រស្គាល់មិត្តល្អក្នុងគ្រាអាសន្ន » ។
គេហទំព័រដដែលបន្តថា៖ លោក ពៅ សុខ ដែលជាសមាជិក ក្រុមប្រឹក្សាភិបាលនៃ សមាគម អ្នកនិពន្ធខ្មែរផងដែរនោះ បាន សរសេររៀបរាប់យ៉ាងក្បោះក្បាយទាក់ទង នឹងការអនុញ្ញាតឲ្យនាវាខ្នាតធំ MS Westerdam ចូលចតនៅខេត្ត ព្រះសីហនុ បន្ទាប់ពីប្រទេសជាច្រើនបានបដិសេធ ហើយ សម្តេចបានទទួលស្វាគមន៍ អ្នកដំណើរ ក្រុម នាវិកជាង២ពាន់យ៉ាង កក់ក្តៅថែមទៀតផងដែរ ។ ចាប់ពីពេលនោះ មកកម្ពុជាមានឈ្មោះថា « កម្ពុជាជា ប្រទេសតូចតែចិត្តធំចិត្តទូលាយ និងមាន មេដឹកនាំល្អគួរ ឲ្យកោតសរសើរ នាសតវត្ស រ៍ ទី ២១ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ -១៩ ដែលគេមិនអាចបដិសេធបាន » ។
មានចំណុចជាច្រើនទៀតដែល អ្នកនិពន្ធ ពៅ សុខ បានកត់ត្រា ក្នុងនៅក្នុងស្នាដៃ ថ្មី របស់ខ្លួន ក្នុងនោះមានករណី ដ៏ចម្រូងចម្រាស់ ដែលម៉ាឡេស៊ី ប្រកាសពីការរកឃើញ អ្នកដំណើរ Westerdam ម្នាក់ វិជ្ជមាន រួមទាំង គោលការណ៍ និង អនុសាសន៍ ផ្សេងៗ របស់ សម្តេច ហ៊ុន សែន ក្នុងការ ប្រយុទ្ធប្រឆាំង COVID-19 ក៏ដូចជា តុល្យការ នៃស្ថានភាពឆ្លង ៕
ដោយ៖សហការី