ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី នៅមុននេះបន្តិចនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បានធ្វើការសូមប្រកាសច្រានចោលចំពោះព័ត៌មានដែលថា កម្ពុជាប្រឈម នឹងការឆ្លងជាទ្រង់ទ្រាយធំ។
លោកស្រីបញ្ជាក់ថា៖ នេះជាព័ត៌មានមិនពិត ក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុង ហើយសូមសាធារណជន កុំមានការភ័ណ្ឌច្រឡំឲ្យសោះ ចំពោះព័ត៌មានផ្លូវការមានតែក្រសួងសុខាភិបាលតែ១គត់៕
ដោយ៖សិលា