ព័ត៌មានទាន់ហេតុការណ៍៖

មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ អគ្គិភ័យកំពុងឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍បឋមពីកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ ក៏មានមនុស្សកំពុងជាប់នៅខាងក្នុងផ្ទះខាងលើផងដែរ ខណៈម្នាក់បានរត់ចេញក្រៅទាំងភ្លើងឆេះពេញមុខ។
ហេតុការណ៍ដ៏រន្ធត់នេះ ក៏អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់កំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។ ចំពោះលទ្ធផលព័ត៌មានលម្អិតយ៉ាងណានោះ អង្គភាព «នគរដ្រេហ្គន » នឹង Live ជូនផ្ទាល់ពីកន្លែងកើតហេតុ៕

ដោយ៖សិលា


ចែករំលែក៖