ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់ស្លាប់ដោយសារជំងឺលើសឈាមនិងរលាកសួតធ្ងន់ធ្ងរ

ចែករំលែក៖

    ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ដោយសារជំងឺលើសឈាមរាុំរ៉ៃ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥និង០០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះលេខA1 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ 

សមត្ថកិច្ចបានឲ្យដឹងថា៖ សពមានឈ្មោះ  SHU HONGYUE ភេទប្រុស អាយុ៨០ឆ្នាំ ជនជាតិចិន មុខរបរទេសចរ ស្នាក់នៅផ្ទះចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ EA6729603។ 

យោងតាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលគោកឃ្លាងបានឲ្យដឹងទៀតថា ដោយមានការបំភ្លឺពីក្រុមគ្រួសារសពបានបញ្ជាក់ថា គាត់(សព) មានជំងឺលើសឈាមនិងជំងឺរលាកសួតធ្ងន់ធ្ងរស្លាប់មួយចំហៀងខ្លួនហើយបានបញ្ជួនគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ២អាទិត្យមកហើយ ប៉ុន្តែដោយសារតែជំងឺគាត់ធ្ងន់ធ្ងរពេកទើបក្រុមគ្រួពេទ្យមិនអាចជួយសង្គ្រោះបានក៏ស្លាប់តែម្តង។

ប្រភពបន្តទៀតថា តាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពស្លាប់ដោយការជំងឺរលាកសួតធ្ងន់ធ្ងរ ។

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តទឹកថ្លា ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖