ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះកាយពង្រីកផ្លូវក្នុងភូមិព្រៃព្រីងខាងត្បូង២ដេីម្បីងាយស្រួលឱ្យពលរដ្ឋធ្វេីដំណេីរ

ចែករំលែក៖

ភ្នំពេញ​៖​ អាជ្ញាធរសង្កាត់ចោមចៅទី៣​ នៃខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំដោយលោកចៅសង្កាត់រងទី១និងទី២​ បានដាក់គ្រឿងចក្រចុះធ្វេីការកាយផ្លូវនៅខាងក្រោយវិទ្យាល័យជម្ពូវ័ន​ ក្នុងភូមិព្រៃព្រីងខាងត្បូង​២​ ដេីម្បីឱ្យប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរ។

លោកសុទ្ធ សុជាតិ​ ចៅសង្កាត់រងទី២​ បានឲ្យដឹងថា​ ផ្លូវខាងលេីកន្លងមកតូចចង្អៀតពិបាកដល់បងប្អូនប្រជាលរដ្ឋធ្វេីដំណេីរ ទេីបរសៀលថ្ងៃទី១៧​ ខែកក្កដា​  ឆ្នាំ២០២០នេះលោកបានដាក់គ្រឿងចក្រឈូសឆាយកាយពង្រីកដេីម្បីងាយស្រួលក្នុងការធ្វេីដំណេីរ។ 

លោកបានបន្តថា​ ផ្លូវខាងលេីនេះនៅពេលខាងមុខនឹងអភិវឌ្ឍទៅជាផ្លូវបេតុងដេីម្បីកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វេីដំណេីរថែមទៀត តែក្នុងអំឡុងពេលនេះអាជ្ញាធរសង្កាត់ខ្វះថវិកាទេីបគ្រាន់តែឈូសឆាយសិ​ន៕ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖