ភ្នំពេញ៖ ទីបំផុតអាជ្ញាធរ សមត្ថកិច្ចកម្ពុជា បានរកឃើញស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ គឺនៅផ្ទះសំណាក់មួយក្នុងខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអោយដឹងថា៖ សមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បន្ទាប់ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ការគេចខ្លួនពីស្ត្រីរូបនេះពីកន្លែងចត្តាឡីស័ក នៅរសៀលថ្ងៃទី១៨ ខែកក្កដា នោះ។
សូមបញ្ជាក់ថា៖ ស្ត្រីជនជាតិខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរូបគាត់បានធ្វើដំណើរក្នុងយន្តហោះជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ក្រោយមកដល់កម្ពុជា។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាន ឱ្យដឹងថា ៖ នៅយប់ថ្ងៃទី១៧ ខែកក្កដា ស្ត្រីរូបនេះ បានស្នាក់នៅក្នុងបន្ទប់របស់ខ្លួនធម្មតា ស្រាប់តែព្រឹកឡើងម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ខែកក្កដា ពេលក្រុមគ្រូពេទ្យយកអាហារទៅជូនមិនឃើញទើបមានការភ្ញាក់ផ្អើលតែម្តង។
សូមរំលឹកថា៖ ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ទេ ។ ក្នុងនោះក្រសួងសុខាភិបាល បានឱ្យដឹងថា៖ រហូតដល់ម៉ោង ៩និង០០ព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ។ ដូច្នេះចំនួនសរុបកូវីដ-១៩ កេីន១៧១នាក់ដដែល និងគ្មានអ្នកជាសះស្បេីយទេនៅថ្ងៃនេះ ,ចំនួនអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៣៨នាក់ ,ចំនួនអ្នកជាសះស្បេីយសរុបចំនួន១៣៣នាក់ និងគ្មានអ្នកបាត់បង់ជីវិតឡើយ ។
សូមបញ្ជាក់ថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៥០៧៩៦ស្មេីនឹង ៣០៦០ ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕
ដោយ៖សិលា