ព័ត៌មានទាន់ហេតុការណ៍៖

ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពត ពីថ្ងៃទី២០-២៤ ខែ កក្កដា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពត ចាប់ពីថ្ងៃទី២០ -២៤ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
សូមបញ្ជាក់ថា៖ ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤
-ប្រឹក្សាយោបល់៖ ០៨៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០ ៩០
-ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
-ទាញយកព័ត៌មានលម្អិតឆៀកប្រចាំឆ្នាំ៖ shorturl.at/mtwU1 ៕ដោយ៖សិលា


ចែករំលែក៖