ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ជួបគ្រោះអគ្គិភ័យ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដោយឧបត្ថម្ភក្តារមឈូសចំនួនបួន និងថវិកាចំនួន ៤លានរៀល ដើម្បីតម្កល់សព និងធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា៖ បន្ទាប់ពីដឹកនាំចុះអន្តរាគមន៍ដោយផ្ទាល់ក្នុងការពន្លត់ ទប់ស្កាត់ការឆេះរាលដាលបន្តទៀតនៃឧបទ្ទវហេតុគ្រោះអគ្គិភ័យដែលបណ្តាលឱ្យខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ពិសេសសោកនាដកម្មនៃការបាត់បង់អាយុជីវិតមនុស្សកាលពីម្សិលម៉ិញ នៅយប់ថ្ងៃដដែល លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដោយឧបត្ថម្ភ ក្តារមឈូសចំនួនបួន និងថវិកាចំនួន ៤លានរៀល ដើម្បីតម្កល់សព និងធ្វើបុណ្យតាមប្រពៃណី។
នៅក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យនេះ បើតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា៖ មានអ្នកស្លាប់ ០៤នាក់ រួមមានឈ្មោះ
១. ម៉ៅ ស៊ីណាត ២២ឆ្នាំ ភេទប្រុស (កម្មករ)។
២. មុន មករា ១៨ឆ្នាំ ភេទប្រុស (កម្មករ)
៣. ឡាំ សេងហាវ ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ)
៤. ឡាំ គីមឡាង ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ)។
ចំណែកអ្នករបួសរួមមាន៖
១. ប្រាក់ ឡាំហុង ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល។
២. លី សឿង ៤៩ឆ្នាំ ប្រពន្ធ (របួសធ្ងន់)។
៣. ឡាំ សេងតាយ ១៩ឆ្នាំ ភេទប្រុស (កូន)។
៤. ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន)
៥. ប្រាក់ សេងគា ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល៕ដោយ៖សិលា


ចែករំលែក៖