ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី២៩ កក្កដានេះ! ភរិយាលោកអូ​បា​ម៉ា នឹង​ធ្វើជា​ពិធី​ការិនី​វិទ្យុ ជួប​ពិភាក្សា ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​ស្នេហា​និង​សុខភាព​

ចែករំលែក៖

អន្តរជាតិ៖ អ្នកស្រី មីឈែល អូបាម៉ា ដែលជាភរិយារបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានសរសេរនៅលើបណ្ដាញសង្គមInstagram ថាអ្នកស្រីនឹងចាប់ផ្ដើមអាជីពថ្មី ដែលធ្វើជាពិធីការិនីវិទ្យុ (podcaster) នៅលើប្រព័ន្ធផ្សព្វផ្សាយ Spotify ក្នុងកម្មវិធី​​ជួបពិភាក្សាដើម្បីដោះស្រាយបញ្ហាទំនាក់ទំនងស្នេហានិងសុខភាព

អតីតស្ត្រីទីមួយសហរដ្ឋអាមេរិក អ្នកស្រី មីឈែល អូបាម៉ា បាននិយាយថា «​សម្រាប់រដូវកាលទី ខ្ញុំនឹងជជែកពិភាក្សាជាមួយមនុស្សមួយចំនួនដែលជិតស្និទ្ធខ្ញុំ ដូចជា៖ ម្ដាយខ្ញុំ បងប្អូនប្រុសខ្ញុំ មិត្តខ្ញុំ មិត្តរួមការងារខ្ញុំ និងអ្នកដទៃទៀត​»​

ស្ត្រីវ័យ៥៦ឆ្នាំរូបនេះ បន្តថា ក្នុងវគ្គនីមួយៗ អ្នកស្រី នឹងពិភាក្សាអំពីមិត្តភាពទំនាក់ទំនងស្នេហា សុខភាព និងបញ្ហាដែលមនុស្សទូទៅជួបប្រទះជារៀងរាល់ថ្ងៃ

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា ការចេញផ្សាយលើកដំបូងរបស់កម្មវិធីអ្នកស្រី មីឈែល នឹងចាប់ផ្ដើមនាថ្ងៃទី២៩ ខែកក្កដា ហើយគ្រប់គ្នាអាចបើកស្ដាប់បានដោយប្រើប្រាស់កម្មវិធីSpotify

​​សូមជម្រាបថា អ្នកស្រី មីឈែល អូបាម៉ា ដែលជាភរិយារបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា គឺជាបុគ្គលល្បីល្បាញបំផុតមួយរបស់សហរដ្ឋអាមេរិក មិនតែប៉ុណ្ណោះអ្នកស្រីជាមនុស្សពូកែនិយាយជាសាធារណៈ ហើយអ្នកស្រីក៏បានសរសេរសៀវភៅលក់ដាច់បំផុតមួយចំណងជើង «Becoming» ដែលលក់ដាច់ជាង១១,លានក្បាល់នៅទូទាំងពិភពលោក

ដោយ៖ស តារា


ចែករំលែក៖