ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនសូមជម្រាបជូនដំណឹងថា នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ឯកអគ្គរាជទូត នឹងអញ្ជើញទៅ សួរសុខទុក្ខ ប្រជាពលរដ្ឋ និស្សិត កម្មសិក្សាការី និងពលករ នៅក្រុងNagoya និងខេត្តGifu ។
តាមរយៈដំណឹងនេះ សូមបងប្អូនដែលមានបំណងចូលរួម សូមរួសរាន់ផ្ញើសារមកទំព័រហ្វេសប៊ូករបស់ស្ថានទូត ព្រោះការចូលរួមកំណត់ត្រឹមតែ ១០០នាក់ក្នុងមួយទីតាំង ដោយសារកន្លែងមានកំណត់ និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ។
១-នៅNagoya វេលាម៉ោង១០ :៣០នាទីព្រឹកនៅសណ្ឋាគារIris Aichi (アイリス愛知ホテル) អាសយដ្ឋាន 〒460-0002 名古屋市中区丸の内2-5-10 ស្ថានីយ៌រថភ្លើងក្រោមដីជិតបំផុតគឺ Shiyakusho (市役所駅)។
២-នៅGifu វេលាម៉ោង០២:០០នាទីរសៀល
នៅសណ្ឋាគារ Grand Vert Gizan(ホテルグランヴェール岐山) អាសយដ្ឋាន 〒500-8875 岐阜市柳ヶ瀬通6丁目14番地 ស្ថានីយ៌ជិតបំផុតគឺGifu (岐阜駅)៕
ដោយ៖សិលា