ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនី Katie Boulter ឈ្នះជើងឯកកីឡាវាយតឺន្នីសផ្នែកនារី

ចែករំលែក៖

កីឡាអន្តរជាតិ៖ កីឡាការិនី Katie Boulter បានផ្តួលកីឡាការិនី Jodie Burrage ក្នុងលទ្ធផល ៣–៦ ៧–៦ (៧–៤) ៦–២ ឈ្នះពានរង្វាន់ស្ត្រី Progress Tour Women’s Championships នៅឆ្នាំនេះ។ នេះបើយោងតាម BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី១៩ កក្កដា។

កីឡាការិនី Burrage បច្ចុប្បន្នកំពុងឈរលំដាប់ទី២៨៩ក្នុងពិភពលោកផ្នែកកីឡាវាយតឺន្នីស ប៉ុន្តែ Boulter ក្រោយពីត្រឡប់មកទីលានវិញដោយសារមានបញ្ហារបួសខ្នងគឺរូបនាងធ្វើបានល្អដោយទទួលបានជ័យជម្នះក្នុងកម្មវិធីប្រកួតកីឡាវាយតឺន្នីសផ្នែកនារី Progress Tour Women’s Championships ។

ចំណាត់ថ្នាក់ខ្ពស់នៃអាជីពរបស់នាងនៅលេខរៀងទី៨២ពិភពលោក ប៉ុន្តែនាងបានធ្លាក់មកលេខរៀងទី៣៧៤បន្ទាប់ពីនាងផ្អាកការប្រកួតក្នុងកម្មវិធីនានាអស់រយៈពេល៤ខែកន្លងទៅ។

ក្រោយទទួលបានជ័យជម្នះកីឡាការិនី Burrage បាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលទទួលបានជ័យជំនះនេះ។ពេលខ្លះ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានធ្វើវាយ៉ាងល្អ ដើម្បីទទួលជោគជ័យតាមរយៈការប្រកួតចំនួន៥ដង ដែលជាប្រាក់រង្វាន់ដ៏ធំសម្រាប់រូបខ្ញុំ។ នោះគឺជាគោលបំណងដែលខ្ញុំបានចូលមកក្នុងសប្តាហ៍នេះ។

សូមបញ្ជាក់ថា កីឡាការិនី២រូបរបស់ជនជាតិអង់គ្លេសគឺHeather Watson និង Harriet Dart ដែលមានឈ្មោះត្រូវប្រកួតគ្នាក្នុងព្រឹត្តិការណ៍នេះ បានដកខ្លួនចេញដោយរបួសកជើង និងក្រលៀន។ រីឯកីឡាការិនី Katie Swan ក៏បានដកខ្លួនចេញដែរដោយសាររបួសត្រគាក ហើយក៏បានប្រកាសចូលនិវត្តន៍ក្នុងវិស័យកីឡាវាយតឺន្នីសតែម្តង ៕ដោយ៖ភារៈ


ចែករំលែក៖