ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៉ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អំពាវនាវ​ប្រជាពលរដ្ឋ​ត្រូវប្រុងប្រយ័ត្ននិង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩

ចែករំលែក៖

​ប៉ៃលិន​៖ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន រាប់ពាន់នាក់ បានទទួល​ស្បៀងអាហារ​ក្នុង​យុទ្ធនាការ​ថ្ងៃទី​១ ដឹកនាំ​ដោយ​លោក អុី ឈាន​​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកស្រី បាន ស្រីមុំ  អុី ឈាន អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន រួមទាំង​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​។​

ក្នុង​យុទ្ធនាការ​នេះ​គ្រោង​ចុះ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃអាទិត្យ ទី​១៩ រហូតដល់​ថ្ងៃអង្គារទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ ទូទាំង​ក្រុងប៉ៃលិន​។​

មានប្រសាសន៍​សំណេះសំណាល លោក អុី ឈាន បាន​ផ្តាំផ្ញើ និង​ពាំនាំ​ការ​នឹករលឹក​ពី​ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​តែងតែ​នឹករលឹក និង​គិតគូរ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​គឺ​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន និង​តំបន់​ដាច់ស្រយាល​។​

​លោក​ក៏បាន​បន្ត​អំពាវនាវ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ-​១៩ ដោយ​ត្រូវ​បង្កើន​អនាម័យ​សុខភាព​រស់នៅ​ឱ្យបាន​ល្អ​កុំ​ធ្វេសប្រហែស ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត​ជាប្រចាំ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​កម្ចាត់​មេរោគ និង​បាក់តេរី​ផ្សេងៗ​។
ចំពោះ​កន្លែង​ណា​ដែល​មិនចាំបាច់​ទៅ សូម​កុំទៅ ជាពិសេស​កន្លែង​ដែលមាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន និង​សូម​ស្តាប់​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ឱ្យបាន​ជាប់​ជានិច្ច​៕

 

ដោយ៖ស សារ៉េត


ចែករំលែក៖