ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ​

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា៖ រហូតដល់ម៉ោង​ ៨និង៣០​ ព្រឹក​ ថ្ងៃទី​ ២០​ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ​ ។ ដូច្នេះចំនួនសរុបកូវីដ-១៩​ កេីន១៧១នាក់ដដែល​ អ្នកជាសះស្បេីយគ្មាន​ក្នុងថ្ងៃនេះ ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ៣៥នាក់​ ,ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១៣៦នាក់​ និងគ្មាន​អ្នកបាត់បង់ជីវិតឡើយ។ 

សូមរំលឹកថា៖ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​  ។ ល។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ ៥២៥០២ស្មេីនឹង​  ៣១៦២ ក្នុង១លាន នាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

http://covid19-map.cdcmoh.gov.kh

អរគុណ​ inSTEDDពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕

ដោយ៖ សិលា


ចែករំលែក៖