ព័ត៌មានទាន់ហេតុការណ៍៖

ថៃ៖ អាកាសយានដ្ឋានសុវណ្ណភូមិ កំពុងបង្ហាញការកើនឡើងនៃអ្នកដំណើរយ៉ាងខ្លាំង ក្រោយវិធានការបិទទ្វារមួយរយៈ ដើម្បីទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

ប្រទេសថៃ៖ បន្ទាប់ពីរដ្ឋាភិបាលថៃ បានបន្ធូរបន្ថយវិធានការបិទទ្វារនៅដំណាក់កាលទី៥ ដែលអនុញ្ញាតឲ្យមានការធ្វើដំណើរក្នុងស្រុកនោះគេសង្កេតឃើញថាអាកាសយានដ្ឋានសុវណ្ណភូមិ កំពុងបង្ហាញនូវការកើនឡើងនៃអ្នកដំណើរជាថ្មីម្ដងទៀត ក្រោយស្ងាត់ជ្រងំអស់រយៈពេលជាច្រើនខែផងដែរ ដើម្បីទប់ស្កាត់កូវីដ-១៩ ។នេះបើតាមការចេញផ្សាយពីសាព័ត៌មានក្នុងស្រុកបាងកកប៉ុស្តិ៍

លោក Suthirawat Suwanawat មេបញ្ជាការកងទ័ពអាកាស និងជាអគ្គនាយកអាកាសយានដ្ឋានសុវណ្ណភូមិ បានមានប្រសាសន៍ប្រាប់កាសែតបាងកកប៉ុស្តិ៍ ឲ្យដឹងថា ចាប់ពីថ្ងៃទី១១៥ នៃខែកក្កដានេះ អាកាសយានដ្ឋានបានឃើញប្រតិបត្តិការហោះហើរចំនួន ,២០៥ ជើង(ចូល ,៦០៤និងចេញ .,៦០១ ជើង) ស្មើនឹង ២១៤ ជើងក្នុងមួយថ្ងៃ។ ជាមួយគ្នានេះចំនួនអ្នកដំណើរសរុបមានចំនួន ១៧៤,៩១២ នាក់(៨៥,៧៥៨ នាក់ចូលនិង ៨៩,១៥៤ នាក់ចេញ) ឬជាមធ្យម ១១,៦៦១ នាក់ក្នុងមួយថ្ងៃដែលជាចំនួនកើនឡើងខ្ពស់ពីខែមុន នៅពេលដំណាក់កាលទី៥ នៃការបន្ធូរបន្ថយការចាក់សោមិនទាន់បានចាប់ផ្តើមនៅឡើយ។

លោកមេបញ្ជាការកងទ័ពអាកាស បន្តថា ដើម្បីធានាសុវត្ថិភាពអ្នកដំណើរនិងបុគ្គលិកក្នុងអំឡុងពេលស្ថានភាព Covid-19 អាកាសយានដ្ឋាននៃប្រទេសថៃបានប្រើប្រាស់វិធានការដូចដែលបានស្នើដោយក្រសួងសុខាភិបាលដូចជា ៖ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមស្ថានីយទាំងអស់ ដោយរក្សាគម្លាតសង្គម នៅក្នុងប្រតិបត្តិការ និងតំបន់អ្នកដំណើរ។អនុវត្តការសម្អាតឲ្យបានស៊ីជម្រៅនៅតាមទីសាធារណៈ និងកន្លែងនានាជារៀងរាល់ថ្ងៃ និងអនុវត្តការពាក់ម៉ាសដោយបុគ្គលិក និងអ្នកដំណើរ។

មិនតែប៉ុណ្ណោះមេបញ្ជាការកងទ័ពអាកាស លោក Suthirawat ក៏បានស្នើឲ្យ អ្នកដំណើរទាំងអស់គួរតែទាញយកពាក្យសុំអាកាសយានដ្ឋានAOT ហើយបំពេញព័ត៌មានជាមុន មុនពេលចូលអាកាសយានដ្ឋាន ដើម្បីចៀសវាងការបង្កើតការរាំងស្ទះនៅស្ថានីយផងដែរ ៕ដោយ៖ស តារា


ចែករំលែក៖