ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹប Benfica ចង់ផ្ទេរខ្សែការពារសញ្ជាតិប្រេស៊ីល Verissimo ពីក្លឹប Santos

ចែករំលែក៖

កីឡាអន្តរជាតិ៖ យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានប្រេស៊ីលបានឲ្យដឹងថាក្លឹបយក្សរបស់លីកកំពូលព័រទុយហ្គាល់ Benfica កំពុងត្រៀមដេញថ្លៃដើម្បីទិញការពារខ្សែការពារ Luos Verissimo ពីក្លឹប Santos នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃចន្ទ ទី២០ កក្កដានេះ។

ទីភ្នាក់ងារសារព័ត៌មានប្រេស៊ីល Globo Esporte បានឲ្យដឹងថា ក្លឹបSantos បានធ្វើការពិភាក្សាបឋមជាមួយតំណាងក្លឹប Benfica ហើយមានឆន្ទៈក្នុងការលក់កីឡាករប្រេស៊ីលវ័យ២៥ឆ្នាំរូបនេះក្នុងតម្លៃ៧លានអឺរ៉ូ (ប្រហែល៨លានដុល្លារអាមេរិក) ។

គួរបញ្ជាក់ផងដែរថា Verissimo ក៏មានទំនាក់ទំនងជាមួយក្លឹបនៅ Premier League របស់អង់គ្លេសគឺ Watford និងក្លឹប Udinese របស់អុីតាលីកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែមិនទាន់មានតម្រុយច្បាស់លាស់ថានឹងចុះហេត្ថលេខាពេញលេញនៅឡើយទេ ខ្សែការពារកណ្តាលរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមចំនួន១៥៦លើកសម្រាប់ក្លឹប Santos ចាប់តាំងពីត្រូវបានយកចេញពីក្រុមយុវជនរបស់ក្លឹបកាលពីឆ្នាំ២០១៦ ។

បច្ចុប្បន្នក្លឹប Benfica កំពុងឈរនៅលំដាប់ទី២ក្នុងតារាង Primeira Ligaរបស់ព័រទុយហ្គាល់ដែលចាញ់ពិន្ទុទៅលើក្លឹប Porto ខណៈនៅសល់២ប្រកួតទៀតនៅរដូវកាលនេះ

ដោយ៖ភារៈ


ចែករំលែក៖