ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក ពិនិត្យពិភាក្សាលើអំពីវឌ្ឍនភាពការងារសម្រេច បានរបស់ខ្លួន។
សូមបញ្ជាក់ថា៖ នៅថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក ដោយមានការចូលរួមពីមន្ត្រី ជាន់ខ្ពស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីមកពីអង្គភាពជំនាញក្រោមឱវាទក្រសួងផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលរបាយការណ៍របស់គណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជាពិសេសវឌ្ឍនភាពការងារសម្រេចបានរបស់គណៈកម្មា ធិការ ក៏ដូចពិភាក្សាលើបញ្ហាប្រឈមដែលបានជួបប្រទះ សំណូមពរ និងដំណោះស្រាយក្នុងអំឡុងពេល នៃអនុវត្តគម្រោងផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ លោកអនុរដ្ឋលេខាធិការបានគូសបញ្ជាក់អំពីសារសំខាន់នៃការ តាមដាននិងវាយតម្លៃផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីសម្រេចគោលដៅតាមការគ្រោងទុក និងបានណែនាំឱ្យសមាជិកសមាជិកាគណៈកម្មាធិការទទួលបន្ទុកអនុវត្តគម្រោងបង្កើនកិច្ចសហការឱ្យ បានជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់សំដៅធានាឱ្យគម្រោងដំណើរការប្រកបដោយភាពរលូន។

គួរកត់សម្គាល់ផងដែរថា៖ រាជរដ្ឋាភិបាលកំពុងដាក់ចេញនូវយុទ្ធសាស្ត្រជាតិប្រកបដោយវិសាលភាព ទូលំទូលាយក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុខមាល ភាពសាធារណៈនិងបរិស្ថានស្អាតកាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅគ្រប់ទីកន្លែងនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកម្មាធិការដឹកនាំអនុវត្ត គម្រោងដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ស្នើឱ្យធ្វើរបាយការណ៍វឌ្ឍនភាពគម្រោងប្រចាំខែឱ្យបានទៀងទាត់ និងរៀបចំកិច្ចប្រជុំពិនិត្យមើលវឌ្ឍន ភាពនៃការអនុវត្តគម្រោងនៅសប្ដាហ៍ទី៤ ជារៀងរាល់ខែផងដែរ៕

ដោយ៖សិលា


ចែករំលែក៖