ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងមរណៈភាព ឧកញ៉ា ខូវ ជីលី ទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ឧកញ៉ា ខូវ ជីលី ដែលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា លោកបានទទួលមរណភាព នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយសារជរាពាធ ក្នុងជន្មាយុ ៩១ឆ្នាំ។

តាមដំណឹងពីក្រុមគ្រួសារ សពរបស់លោកឧកញ៉ា ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពរបស់លោក នឹងដង្ហែយកទៅបញ្ចុះនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ឧកញ៉ា ខូវ ជីលី ជាមហាសេដ្ឋី និងជាអ្នកជំនួញដ៏ល្បាញល្បីមួយរូប ហើយបានក្តោបក្តាប់មុខជំនួញ និងក្រុមហ៊ុនជាច្រើននៅកម្ពុជា ។ ក្រោយមកក្រុមគ្រួសារមានក្តីក្តាំនឹងគ្នា ដ៏ជម្រោងចម្រាស់ តាមផ្លូវតុលាការ។ ប៉ុន្តែបានស្ងប់ស្ងាត់មួយរយៈរហូតដល់ទទួលដំណឹងថា លោកឧកញ៉ា បានទទួលមរណៈភាព នៅថ្ងៃនេះក្នុងជន្មាយុ៩១ឆ្នាំ៕ដោយ៖សិលា


ចែករំលែក៖