ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា៖ ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាគឺពង្រីកប្រៀបការពារជាតិ អធិបតេយ្យភាព បូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លេីកឡេីងថា សិក្ខាសាលាស្តីពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានាពេលនេះ ពិតជាមានន័យប្រវត្តិសាស្ត្រសម្រាប់កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) សំដៅពង្រីងពង្រីកប្រៀបការពារជាតិ អធិបតេយ្យភាព បូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

ការលេីកឡេីងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ដូច្នេះក្នុងសិក្ខាសាលាស្តីពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា នាថ្ងៃពុធ ២កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិឹងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០នៅសាលប្រជុំអគ្គបញ្ជាការ ។       

ក្នុងរបាយការណ៍សង្ខេបរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ កិច្ចការបរទេស និងជាប្រធានក្រុមការងារ សាងសង់វិមានឈ្នះ=ឈ្នះ បានលេីកឡេីងពីប្រតិបត្តិករនយោបាយឈ្នះ= ឈ្នះដែលនាំឱ្យជាតិទទួលបានសុខសន្តិ ភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាេសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនិកនយោបាយ ឈ្នះ=ឈ្នះ នាំមកនូវសុខសន្តិភាព ជាមគ្គុទេ្ទសក៍ឯក  សម្រាប់ប្រជាជាតិទូទាំងនគរ។

ក្នុងឱកាសនោះដែរ  វាគ្មិនទាំងអស់បានលេីកឡេីងពីការដឹកនាំរបស់ស្ថាប័ន កងឯកភាព ដែលឈរជេីងការពារទីតាំង ប្រកបដោយការប្តេជ្ញាចិត្ត អនុវត្តតាមបទបញ្ជារបស់ស្ថាប័នកំពូលនៃប្រជាជាតិនាបច្ចុប្បន្ននេះ  ។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានលេីកឡេីងពីការកសាងហេដ្ឋារចនាសម្ព័ន្ធ (ខ.ភ.ម) ដេីម្បីបម្រើវិស័យការពារជាតិ សម្រាប់ជាតិខ្មែរទាំងមូលផងដែរ ៕ដោយ៖ សុខដុម


ចែករំលែក៖