ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា ខូវ ជឺលី ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា ខូវ ជឺលី ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩:៣០នាទី ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ដោយ៖សិលា


ចែករំលែក៖