ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែវិប្បដិសារី ​! ប្តីក្រោយសម្លាប់ស្ត្រី​ជាប្រពន្ធ នៅក្នុងបន្ទប់ជួល​ផ្លូវ​វេង​ស្រេងរួច ក៏យកខ្សែភ្លេីងមកឆក់ខ្លួនឯងរហូតដល់ស្លាប់

ចែករំលែក៖

ពេ​ញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣​ បានឲ្យដឹងនៅព្រលប់ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ថា​ មានករណីបុរសម្នាក់ ត្រូវជាប្ដីបានយកខ្សែភ្លេីងមកឆក់ខ្លួនឯងរហូតគាំងបេះដូងស្លាប់​ ក្រោយពីធ្វេីសកម្មភាពច្របាច់ក​ប្រពន្ធបណ្ដាលឲ្យស្លាប់ជាង៣ថ្ងៃរហូតធំក្លិនស្អុយ​ ។

លោក​វរសេនីយ៍ត្រី ឯម ភា​រី នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣​ បាន​ឲ្យ​ដឹងទៀត​ថា​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២​ ខែកក្កដានេះ​ កម្លាំងនគរបាល​ប៉ុស្តិ៍​បាន​ទទួល​សេចក្តី​រាយការណ៍​មក​ថា​ មាន​បុរស​ម្នាក់​ស្លាប់​នៅក្នុង​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។ ភ្លាមៗ​នោះ​នគរបាល​បាន​ចុះទៅ​ពិនិត្យ​ឃើញ​សព​បុរស​ខាងលើ​មានឈ្មោះ​ពៅ វុ​ធ អាយុ​៣០​ឆ្នាំ ​ជា​កម្មករ​រោងចក្រ​ស្កា​យ​វើក ​និង​មាន​ស្រុកកំណើត​ភូមិ​រោង​ន​រី​ ឃុំ​ស្វាយចេក​ ​ស្រុក​រំដួល​ ខេត្តស្វាយរៀង​។

​លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ខ​ណៈ​ដែល​សមត្ថកិច្ច​កំពុងពិនិត្យ​សព​ស្រាប់តែ​ទទួល​ដំណឹង​ថា​ មាន​ស្ត្រី​ម្នាក់​ត្រូវបាន​ឃាតកសម្លាប់​នៅក្នុង​ភូមិ​ជាមួយគ្នា​រហូតដល់​ហើម​ស្អុយ​។ ដោយ​យោង​ទៅលើ​សាក្សី ​និង​មិត្ត​ភក្តិនារី​រងគ្រោះ​គឺ​ស្ត្រី​រងគ្រោះ​ជា​ភរិយា​បុរស​ឈ្មោះ​ពៅ វុធ ដែល​នគរបាល​កំពុង​ធ្វើកោសល្យវិច័យនោះ ​។​ ចំណែក​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​សួង ធីអាយុ​៣៣​ឆ្នាំ ​ជា​កម្មការិនី​កាត់ដេរ​ជាមួយ​ប្តី ​ហើយ​មាន​ស្រុកកំណើត​ភូមិ​ខ្វិត ​ឃុំ​ពាំង​ល្វា ​ស្រុក​ឧ​ត្តុ​ង្គ​ខេត្តកំពង់ស្ពឺ។

បន្ទាប់ពី​ពិនិត្យនៅ​លើ​សព​ស្ត្រី​រងគ្រោះ​ គឺ​មាន​ស្នាម​ច្របាច់​.ក ​និង​មាន​ស្នាម​ឆក់​ខ្សែភ្លើង​មុន​ពេល​ដែល​ឃាតក​ច្របាច់.ក។

លោកនាយ​ប៉ុស្តិ៍​ស្ទឹងមានជ័យ៣​ បានបន្ថែម​ថា​ ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​គឺ​ឃាតកជា​ប្តី​ស្ត្រី​រងគ្រោះ​តែម្តង​។​ ខណៈដែលបុរសជាប្តី​សម្លាប់​រួច​ ក៏​បានរ​ត់ទៅ​ដេក​នៅ​បន្ទប់​ជួល​របស់​ខ្លួន ​។ ប៉ុន្តែ​ទំនងជា​ភ័យ​ពេក ក៏យកខ្សែភ្លេីងមកឆក់ខ្លួនឯងរហូត​គាំងបេះដូង​ស្លាប់​តាម​ក្រោយ ​។

គួរបញ្ជាក់ថា ប្តីប្រពន្ធគូ​រនេះ​ ក៏បាន​បែកបាក់​គ្នា​មួយ​រយៈ​ផងដែរ មិនដឹង​ជា​មូលហេតុអ្វី​ ទើប​ប្តី​ទៅ​ឲ្យបុរសជាប្តីដាច់ចិត្តធ្វើ​ឃាត​ប្រពន្ធ រួច​សម្លាប់ខ្លួនតាម​ក្រោយ​តែម្តង ៕ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖