ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូហុងដាស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តបុកខ្ទាតផ្ទប់និងឃឿនផ្លូវកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២០​ នៅចំណុចខាងក្រោមស្ពានអាកាស៥មករា​ តាមបណ្តោយផ្លូវ ម៉ៅសេទុង​ កែងមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ទឹក​ ល្អក់ទី១​ ខណ្ឌទួលគោក​។

សពជនរងគ្រោះ(ស្លាប់)មានឈ្មោះ ធឿន ភេទប្រុសអាយុ ប្រមាណជាង ២០ ឆ្នាំមានស្រុកកំណើតនៅខេត្តព្រៃវែង។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​៖ មុនពេលកេីតហេតុគេបានឃេីញម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ០១១​ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1CS 5421 បេីកបរដោយបុរសម្នាក់រួមដំណេីរជាមួយបុរសម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជេីងក៏ជ្រុលបុកម៉ូតូខ្ទាតទៅផ្ទប់និងឃឿនផ្លូវបោកក្បាលស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។ ភ្លាមនោះរថយន្តបានគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងលើខាងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញរងចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុខេត្តដឹកតាមរថយន្ដទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំទំនាក់ទំនងទៅរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖