កីឡាអន្តរជាតិ៖ ស្ថិតក្នុងវ័យ៣៥ឆ្នាំ និង១៦៦ថ្ងៃ កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានក្លាយជាកីឡាករចាស់ជាងគេដែលអាចរកគ្រាប់បាល់បានច្រើនជាង៣០គ្រាប់នៅក្នុងលីគកំពូលអឺរ៉ុបទាំង៥ចាប់តាំងពីឆ្នាំ១៩៤៨។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌ មាន Marca របស់អេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍ ទី២៣ កក្កដានេះ។
ជាមួយនឹងភាពខ្លាំងរបស់គាត់ក្នុងជ័យជម្នះ ២-១ របស់ Juventus លើក្រុមLazio គាត់បានបំបែកឯកតគ្គកម្មថ្មីមួយទៀតក្នុងការតាមពីក្រោយកីឡាករCiro Immobile និង Robert Lewandowski ដែលកំពុងឈរកំពូលតារាងក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ខណៈដែលRonaldo កំពុងឈរកំពូលតារាង ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអុីតាលី Serie A ។
កាលពីនៅក្លឹបបិសាចក្រហម Manchester United កីឡាករ Ronaldo រកគ្រាប់បាល់បញ្ចូលទីបាន៨៤គ្រាប់និងរកបាន៣១២គ្រាប់នៅអេស្ប៉ាញជាមួយក្លឹប Real Madrid មុនពេលផ្លាស់ទៅប្រទេសអុីតាលីដែលជាកន្លែងដែលបច្ចុប្បន្នកីឡាកររូបនេះស៊ុតបាល់បញ្ចូលទីបាន៥១គ្រាប់ ដោយគ្មានកីឡាកររូបណាអាចរកបានឡើយនៅអុីតាលី ។
សូមរំលឹកថា អតីតកីឡាករ Ronnie Rooke ដែលបានចុះបញ្ជីកំណត់ត្រានៅឆ្នាំ១៩៤៨ នៅពេលដែលគាត់បានស៊ុតបាល់បញ្ចូលទីបានចំនួន៣០គ្រាប់ក្នុងនាមជាកីឡាកររបស់ក្រុម Arsenal នៅអាយុ៣៦ឆ្នាំ និង១៤៦ថ្ងៃ។ ចំណែកកីឡាករ Cristiano Ronaldo ក៏បានក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់បានច្រើនជាង៥០គ្រាប់នៅក្នុងការប្រកួតកំពូលៗទាំង៣របស់អឺរ៉ុប ៕

ដោយ៖ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច