ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីឆក់ទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនបុរសម្នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)កាលពីថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង៣និង៤០នាទីរសៀល នៅចំណុចមុខគ្លីនិកឯកជនកែវការីណូ ផ្លូវជាតិលេខ៥ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះម៉ាត់ សើគីរីន អាយុ៣១ឆ្នាំស្នាក់នៅផ្ទះលេខ៧០៧ ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះចាន់ លក្ខណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ០៣០ផ្លូវលំសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សម្ភារដកហូតរួមមាន ម៉ូតូ១គ្រឿងម៉ាកស្មាស់(SUZUKI)ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ1II-0546 ទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូនជារបស់ជនរងគ្រោះ។

លោកអធិការបន្តថា នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីវិទ្យាស្ថានពាណិជ្ជសាស្ត្របត់ឡើងមកតាមបណ្តោយផ្លូវជាតិលេខ៥ឆ្ពោះទៅកើតពេលមកដល់ចំណុចកើតហេតុក៏ឈប់ម៉ូតូដកទូរស័ព្ទមើលផែនទី ភ្លាមនោះក៏មានជនសង្ស័យ១នាក់បើកម៉ូតូពីក្រោយមកអែបរួចធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ ហើយជនរងគ្រោះក៏ស្រែកថាចោរៗធ្វើឱ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍និងខណ្ឌដែលកំពុងល្បាតនៅម្តុំនោះឃើញក៏តាមឃាត់ជនសង្ស័យបានរួមទាំងវត្ថុតាងផងដែរ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖