ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងលួចទ្រព្យសម្បត្តិគេតែមិនបានសម្រេចត្រូវនគរបាលប៉ុស្តិ៍គោកឃ្លាង ឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិគេតែមិនបានសម្រេច។ ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល តាមផ្លូវបេតុង ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

នគរបាលប៉ុស្តិ៍គោកឃ្លាងបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ​ សុក ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) និងទី ២-ឈ្មោះ​ អុី ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន
ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ​ ឈី ឆេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្លាកយីហោ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា


ចែករំលែក៖