ព័ត៌មានទាន់ហេតុការណ៍៖

ចៅហ្វាយខេត្តមណ្ឌលគិរី គិតយ៉ាងណា ខណៈសម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ជា​អោយ​ស្រាវជ្រាវ​ករណី​ ទន្ទ្រាន​យកដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ២២​ ខែ​កក្កដា​ ឆ្នាំ​២០២០​ បានចេញសេចក្ដី​សម្រេច​ស្ដីពី​ ការ​បង្កេីត​ក្រុម​ការងារ​អន្តរក្រសួង​ ដេីម្បី​ចុះសិក្សាស្រាវជ្រាវ​ លេីករណី​ការកាប់រាន​ ទន្ទ្រាន​កាន់កាប់​ដី​ព្រៃខុស​ច្បាប់​ ក្នុងតំបន់​ការពារ​ធម្មជាតិ​ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី​ ។
ក្នុង​សេចក្ដី​សម្រេច​នេះ​ មានយោងលេី​ចំណារដ៏ខ្ពង់ខ្ពស់​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ចុះថ្ងៃទី​៨ ខែ​កក្កដា​ ឆ្នាំ​ ២០២០​។

បេីតាម​ប្រភព​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បានបង្ហេីបអោយដឹងថា​៖ យ៉ាង​ហោច​ណាស់​មាន​ មន្ត្រី​ពាក់ព័ន្ធ​ជាង​ ២០​នាក់​ រួមទាំង​ អភិបាល​ខេត្ត​ មណ្ឌលគិរី​ អភិបាល​ស្រុក​កោះញែក​ ស្រុក​ អូររាំង​ សមាជិក​ព្រឹទ្ធសភា​ ឧត្ដមសេនីយ៍​ ។ល​។ ត្រូវ​បាន​លោក ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ គោរព​ស្នេីសុំ​គោលការណ៍​ពី​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ដេីម្បី​ កែសម្រួល​ភារកិច្ច​ និង​ ដកហូត​មុខ​តំណែង​ ព្រោះ​ ពាក់ព័ន្ធ​នឹងការ​ឃុបឃិត​គ្នា​ទន្ទ្រាន​យកដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ ។
​ដោយឡែក លោក​ សេង​ សុវណ្ណារ៉ា​ អនុរដ្ឋលេខាធិការ​ ក្រសួង​យុត្តិធម៌​ ត្រូវបានដកហូត​មុខ​តំណែង​ និងចាប់ខ្លួន​បញ្ជូនទៅ​ពន្ធនាគារ​ឃុំខ្លួន​បណ្ដោះអាសន្ន​ ពាក់ព័ន្ធ​នឹងការ​ទន្ទ្រាន​យកដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​ច្រើន​ជាង​ ១០០០​ ហិកតា​ ។

មហាជន​មានការសាទរយ៉ាងខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​លេី​មន្រ្តី​ទន្ទ្រាន​យកដី​រដ្ឋ​ទាំងនោះ​ ។ ប៉ុន្តែករណីជនជាប់ចោទ សេង​ សុវណ្ណារ៉ា​ អតីតអនុរដ្ឋលេខាធិការ​ ក្រសួង​យុត្តិធម៌​ ក៏បានជាប់ពាក់ព័ន្ធមេភូមិ-ឃុំ ចៅហ្វាយស្រុកកោះញែក លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អាចនិយាយបានថា លោក ស្វាយ សំអ៊ាង អាចគេចមិនផុតពីមុខសញ្ញាស្រាវជ្រាវក្នុងការរំលោភដីធ្លីនេះឡើយ ខណៈគាត់បានសុីញ៉េលើដីមានបញ្ហានោះ ទាំងការបរិច្ឆេតតាំងពីភូមិ-ឃុំ-ស្រុក-ខេត្ត មានតម្រុយពិរុទ្ធភាពរួចទៅហើយ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖