ព័ត៌មានទាន់ហេតុការណ៍៖

សែលកាតផ្តល់ជូនកាដូនៅចុងសប្តាហ៍នេះឥតគិតថ្លៃដល់អតិថិជនរបស់គម្រោង 4U ទាំងអស់

ចែករំលែក៖

ភ្នំពេញ ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2020សែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តជាមោទនភាពរបស់ជាតិខ្មែរ បានប្រកាសក្នុងថ្ងៃនេះនូវការផ្តល់កាដូចុងសប្តាហ៍ឥតគិតថ្លៃ ជាទិន្នន័យអ៊ីនធើណិត នាទីសម្រាប់តេចេញ និងសារ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់Cellcard 4U ទាំងអស់។ ការផ្តល់ជូនពិសេសនេះ គឺជាកាដូដើម្បីលើកទឹកចិត្តដល់អតិថិជន និងដើម្បីតបស្នងជូនដល់សហគមន៍មូលដ្ឋាន ដែលកំពុងត្រូវការការគាំទ្របន្ថែមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ នាពេលបច្ចុប្បន្ននេះ

នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យខាងមុខនេះ (ទី 25 និង 26 ខែកក្កដា) អតិថិជនកំពុងប្រើប្រាស់គម្រោង 4U ទាំងអស់ ដែលបញ្ចូលលេខកូដធម្មតា *5050# នឹងទទួលបានកាដូដោយស្វ័យប្រវត្តិ ជាទិន្នន័យអ៊ីនធើណិតចំនួន 2GB  នាទីសម្រាប់តេចេញ និងផ្ញើសារក្នុងប្រព័ន្ធដោយឥតកំណត់

អតិថិជនប្រើប្រាស់គម្រោង Cellcard 4U  ទាំងអស នឹងអាចទទួលបានកាដូនេះ ដរាបណាពួកគាត់នៅតែជាអតិថិជនសកម្មរបស់គម្រោងមួយនេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានឱ្យដឹងថា គម្រោង 4U ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេស ដូចជាការឱ្យយកទិន្នន័យនៅសល់ទៅបូកបញ្ចូលក្នុងគម្រោងបន្ទាប់ និងការទទួលបានសប្តាហ៍ទី 4 ដោយឥតគិតថ្លៃសម្រាប់គម្រោង 5,000 រៀល កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនគ្រប់វ័យនៅទូទាំងប្រទេសកម្ពុជា

តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ទិន្នន័យប្រចាំថ្ងៃជាមធ្យម កំពុងតែមានការកើនឡើងខ្លាំង ស្របពេលដែលពលរដ្ឋខ្មែរយើង បានចំណាយពេលកំសាន្តអារម្មណ៍និងសិក្សាតាមអនឡាញ កាន់តែច្រើនឡើង។ តាមរយៈការផ្តល់ជូនកាដូចុងសប្តាហ៍ដោយឥតគិតថ្លៃ យើងចង់ឱ្យអ្នកប្រើប្រាស់ទាំងក្មេងនិងចាស កាន់តែច្រើនឡើង ទទួលបានបទពិសោធន៍ប្រើប្រាស់អ៊ីនធើណិតប្រកបដោយទំនុកចិត្តខ្ពស់របស់បណ្តាញទូរស័ព្ទចល័តសែលកាត ក៏ដូចជារីករាយជាមួយការកំសាន្តតាមអនឡាញទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់។ លោក វ៉ាតសុន បានថ្លែងទៀតថា ការផ្តល់ជូនកាដូដ៏គាប់ចិត្តជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នេះ នឹងជួយអតិថិជនឱ្យរីករាយជាមួយ ការចូលទស្សនាគេហទំព័រ ទស្សនាខ្សែភាពយន្តនិងស្តាប់តន្ត្រី ប្រើប្រាស់បណ្តាញសង្គម លេងហ្គេម សិក្សាតាមអនឡាញ និងការសន្ទនាជាវីដេអូជាមួយក្រុមគ្រួសារនិងមិត្តភក្តិ បានយ៉ាងរលូនបំផុត។ ការផ្តល់ជូនកាដូចុងសប្តាហ៍ដោយឥតគិតថ្លៃនេះ ត្រូវបានរៀបចំធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនសែលកាតបានបើកដំណើរការ កម្មវិធីផ្តល់ជូនពិសេសសម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលកំពុងផ្សព្វផ្សាយយ៉ាងសកម្មនៅតាមបណ្តាផ្សារទំនើបឡាក់គីក្នុងរាជធានីភ្នំពេញ កម្មវិធីផ្តល់ជូនពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយធ្វើឱ្យវិស័យទេសចរណ៍ក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ក្នុងកំឡុងស្ថានភាពដ៏ពិបាកនាពេលនេះ និងជួយលើកកម្ពស់ដល់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ក៏ដូចជាគូស្វាមីនិងភរិយាផងដែរ

កម្មវិធីប្រូម៉ូសិនពិសេសនេះ មានផ្តល់ជូននូវកញ្ចប ដំណើរកំសាន្ត ចំនួន11 រង្វាន់ដោយក្នុងនោះរួមមានទាំងរង្វាន់ពិសេស ដែលជាការស្នាក់នៅរយៈពេល 2 យប់នៅឯសណ្ឋាគារ សូហ្វីតែលភ្នំពេញផងដែរ

 

 


ចែករំលែក៖