ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមន្ត្រីប៉ូលិសអ៉ីតាលី ខារ៉ាប៊ីនីរី (Carabinieri) ៧នាក់ ពាក់ព័ន្ធរឿងលួចរត់ពន្ធគ្រឿងញៀននិងចាប់មនុស្សធ្វើទារុណកម្មដោយខុសច្បាប់

ចែករំលែក៖

អន្តរជាតិ៖ យោងតាមសារព័ត៌មាន RT នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ខែកក្កដា ឆ្នាំ២០២០នេះ បានចេញផ្សាយថា មន្ត្រីប៉ូលិសចំនួន ០៧នាក់មកពីកងអាវុធហត្ថអ៉ីតាលី ខារ៉ាប៊ីនីរី (Carabinieri) ត្រូវបានឃាត់ខ្លួន ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការលួចរត់ពន្ធគ្រឿងញៀននិងចាប់ខ្លួនមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្ម ខណៈដែលបច្ចុប្បន្ននេះ ស្ថាប័នប៉ូលិសអ៉ីតាលី កំពុងស៊ើបអង្កេតរឿងក្តីដ៏ធំមួយនេះ

គួរបញ្ជាក់ថា មកទល់នឹងពេលនេះប៉ូលិស ០៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំង និងម្នាក់ទៀតត្រូវបានដាក់ឲ្យក្រោមការឃុំខ្លួននៅក្នុងផ្ទះ។មិនតែប៉ុណ្ណោះ រដ្ឋអាជ្ញាអ៉ីតាលីនៅក្នុងទីក្រុង ភីយ៉ាសិនហ្សា (Piacenza) បានសម្រេចចិត្តបិទការិយាល័យមួយ របស់កងអាវុធហត្ថអ៉ីតាលីCarabinieri ជាផ្នែកមួយនៃការស៊ើបអង្កេតស្វែងរកការពិតថា៖ តើប៉ូលិសទាំង ០៧នាក់ខាងលើនេះ ពិតជាបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់ដែរឬទេ។

សូមជម្រាបថា ក្រោយផ្ទុះរឿងអាស្រូវ កងអាវុធហត្ថអ៉ីតាលី Carabinieri បានក៏សម្រេចចិត្តព្យួរការងារប៉ូលិសទាំង ០៧នាក់នេះផងដែរជាមួយការសន្យាថា នឹងដាក់ពិន័យធ្ងន់ធ្ងរលើអ្នកទាំងនោះ បើសិនជាពួកគេធ្វើខុសដូចការចោទប្រកាន់មែននោះ៕ដោយ៖ស តារា


ចែករំលែក៖